បណ្ដាសកម្មភាពក្នុងឱកាសទិវា “ទីក្រុងហូជីមិញនៅរដ្ឋធានីវៀងច័ន្ទ”
VOV -  
(VOV) /  
VOV-នាថ្ងៃទី២៧មិថុនានៅរដ្ឋធានីវៀងច័ន្ទ ថ្នាក់ដឹកនាំទីក្រុងហូជីមិញ-វៀតណាមនិងទីក្រុងវៀងច័ន្ទឡាវបានធ្វើអធិបតីសិក្ខាសាលាស្ដីពីការពន្លឿន
វិនិយោគពាណិជ្ជកម្មទេសចរណ៍រវាងទីក្រុងទាំងពីរនិយាយដោយឡែកនិង
វៀតណាមជាមួយឡាវនិយាយរួម។ នេះជាសកម្មភាពជាក់ស្ដែងដើម្បីស្វាគមន៍ ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវរវាងទីក្រុងទាំងពីរនិងចាប់ផ្ដើមឲ្យ
សប្ដាហ៍វប្បធម៍“ទីក្រុងហូជីមិញនៅរដ្ឋធានីវៀងច័ន្ទ”។
|
ថ្នាក់ដឹកនាំទីក្រុងហូជីមិញ-វៀតណាមនិងទីក្រុងវៀងច័ន្ទឡាវ បានធ្វើអធិបតីសិក្ខាសាលាស្ដីពីការពន្លឿនវិនិយោគពាណិជ្ជកម្មទេសចរណ៍រវាងទីក្រុងទាំងពីរ |
ក៏ក្នុងក្របខ័ណ្ឌនៃសប្ដាហ៍វប្បធម៍“ទីក្រុងហូជីមិញនៅរដ្ឋធានីវៀងច័ន្ទ” នា
ថ្ងៃដ៏ដែល គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញដឹកនាំដោយលោក Le Thanh
Hai សមាជិកការិយាល័យនយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញបានជួបចរចារជាមួយគណៈប្រតិភូជាន់ខ្ពស់ទីក្រុងវៀងច័ន្ទដឹកនាំ
ដោយលោក Soukanh Mahalath លេខាមជ្ឈឹមបក្ស លេខានិងជាទេសភិបាលទី
ក្រុងវៀងច័ន្ទ។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហការបង្កលក្ខណៈ សំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរវិនិយោគមានប្រសិទ្ធភាពជាងទៀត។
លោក Le Thanh Haiបានចាត់ទុកថា ក្នុងរយៈពេលខាងមុខ ទំនាក់ទំនង
សហប្រតិបត្តិការអំពីនយោបាយជាអាទិភាពជួរមុខក្នុងបណ្ដាខ្លឹមសារដែលបាន
ចុះហត្ថលេខាសហប្រតិបត្តិការរវាងទីក្រុងទាំងពីរបន្ទាប់នោះគឺកិច្ច
សហប្រតិបត្តិការអំពីបណ្ដុះបណ្ដាលប្រភពធនធានមនុស្សនិងបណ្ដាវិស័យ សេដ្ឋកិច្ចសង្គមផ្សេងៗទៀត៕
VOV
-VOV