បណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin
|
រូបថតInternet |
(VOV)_សកម្មភាពជាច្រើន នឹងបានរៀបចំឡើង ដើម្បី ជួយជ្រោមជ្រែងទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ( ថ្ងៃទី ១០ សីហា) និងរំលឹកខួបអនុស្សាវរីយ៍លើកទី ១០ នៃទិវាប្រពៃណីសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin វៀតណាម ( ថ្ងៃទី ១០ មករាឆ្នាំ ២០០៤-ថ្ងៃទី ១០ មករាឆ្នាំ ២០១៤) ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគម ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin វៀតណាម បានអោយដឹងថា÷ នេះគឺជាបណ្ដាសកម្មភាពមានចរិតលក្ខណះសង្គមខ្ពស់ សមស្របជាមួយស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់ រួមចំណែកលើកកំពស់ចំណេះដឹងរបស់សហគមន៍អំពីគ្រោះមហន្តរាយបណ្ដាលឡើងដោយ ជាតិគីមីពុលពណ៌លឿងទុំ/ Dioxin ចលនាបណ្ដាអង្គការ បុគ្គលនៅក្នុងនិងក្រៅប្រទេសចូលរួមការជំនះពុះពារលើផលវិបាកនៃរបស់សង្គ្រាមជាតិគីមី ជួយឧបត្ថម្ភជនរងគ្រោះ គាំទ្រការតស៊ូដណ្ដើមយុត្តិធម៌របស់ បណ្ដាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxinវៀតណាម…។ល៕