បណ្ដាសកម្មភាពដំណើរទស្សនកិច្ចរបស់ព្រឹទ្ធសមាជិកអាមេរិក John McCain នៅវៀតណាម

នារសៀលថ្ងៃទី ១៩​ មករា រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍
Phung Quang Thanh បានទទួលជួបសន្ទនាជាមួយ ព្រឹទ្ធសមាជិកអាមេរិក និងជាអនុប្រធាន គណៈកម្មាធិការកំលាំងយោធារ អាមេរិក លោក  John McCain ដែលកំពុងមានដំណើរ
ទស្សនកិច្ច និងបំពេញការងារនៅវៀតណាម។ នាយឧត្តមសេនីយ៍ Phung Quang Thanh
ជឿជាក់ថា៖ ដំណើរទស្សនកិច្ច របស់ព្រឹទ្ធសមាជិក John McCain នឹងមានការរួមវិភាគ
ទានសកម្ម ដែល រួមចំណែកជំរុញទំនាក់ទំនង សហប្រតិបត្តិការមិត្តភាព រវាង ប្រទេស
ទាំងពីរ លើគ្រប់វិស័យ ឲ្យខ្លាំងក្លាថែមទៀត។ ព្រឹទ្ធសមាជិក John McCain ចាត់ទុកថា៖
ក្នុងរយៈពេលកន្លងមក ទំនាក់ទំនង រវាងវៀតណាមនិងអាមេរិក បានអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្នុងនោះ ប្រទេសទាំង២ បានចុះហត្ថលេខាលើ អនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការ
ការពារប្រទេស ទ្វេភាគីថ្នាក់អនុរដ្ឋមន្ត្រី។

បណ្ដាសកម្មភាពដំណើរទស្សនកិច្ចរបស់ព្រឹទ្ធសមាជិកអាមេរិក John McCain នៅវៀតណាម - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក​ Pham Binh Minh បានទទួលជួបសន្ទនា
ជាមួយព្រឹទ្ធសមាជិក John McCain (www.vovonline.com)

ក៏នាថ្ងៃនេះដែរ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក​ Pham Binh Minh បានទទួលជួប
សន្ទនាជាមួយ គណៈប្រតិភូព្រឹទ្ធសមាជិកអាមេរិក ដឹកនាំដោយ ព្រឹទ្ធសមាជិក John
McCain។ ក្នុងពិជីជួប រដ្ឋមន្ត្រីការបរទេស Pham Binh Minh អះអាងថា៖ ក្នុងការអនុវត្ត
គោលនយោបាយ សមាហរណកម្មលើគ្រប់វិស័យ វៀតណាម​ជានិច្ចកាលចាត់ទុក
អាមេរិក គឺជាដៃគូរជួមុខ។រដ្ឋមន្រ្តី Pham Binh Minh សង្កត់ធ្ងន់ទៀតថា៖ ក្នុងរយៈពេល
ខាងមុខ​ ភាគីទាំង២ត្រូវជំរុញ កិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យ សេដ្ឋកិច្ច ពាណិជ្ជ
កម្ម វិនិយោគ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ បណ្ដុះបណ្ដាល។ រដ្ឋមន្រ្តី Pham Binh Minh បានស្នើបណ្ដាព្រឹទ្ធសមាជិកបន្តគាំទ្រ ដើម្បីអាមេរិកទទួលស្គាល់ ខឿនសេដ្ឋកិច្ចទីផ្សារ
(MES) និងផ្តល់អទិភាព រដ្ឋាករសធារណៈ (GSP) សំរាប់វៀតណាមបន្តគាំទ្របណ្ដាគំរោង
ការណ៍ជំនះពុះពារលើផលវិបាកនៃ​សង្គ្រាម ។

ព្រឹទ្ធសមាជិក John McCain មានគោលបំណងបន្តជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរ
ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច លប់ចោលេបងពាណិជ្ជកម្ម ជួយឧបត្ថម្ភវៀត
ណាមជំនះពុះពារ លើផលវិបាកនៃ​សង្គ្រាម។ លោក John McCain បានសង្កត់ធ្ងន់ទៀតថា៖ អាមេរិកកាន់តែ យកចិត្តទុកដាក់កិច្ចសហប្រតិបត្តិការជាមួយ បណ្ដាប្រទេស ក្នុងតំបន់
អាស៊ីអាគ្នេយ៍​ ក្នុងនោះមានវៀតណាម, គាំទ្រប្រទេសនានា ដោះស្រាយជំលោះនៅសមុទ្រ
ខាងកើត ដោយវិធានការសន្តិភាពនិង ពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ