បណ្ដាសកម្មភាពពោពេញទៅដោយអត្ថន័យក្នុងទិវាអាជីវករវៀតណាម

បណ្ដាសកម្មភាពពោពេញទៅដោយអត្ថន័យក្នុងទិវាអាជីវករវៀតណាម - ảnh 1
បណ្ដាសកម្មភាពពោពេញទៅដោយអត្ថន័យក្នុងទិវាអាជីវករវៀតណាម

(VOV)_នារសៀលថ្ងៃទី១២ តុលា គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh (ភាគកណ្ដាលវៀតណាម) បានរៀបចំជំនួបប្រាស្រ័យ អាជីវករ អង្គភាពអាជីវកម្ម ក្នុងឱកាស
ទិវាអាជីវករវៀតណាម ប្រគល់គិត្តិនាម និងរង្វាន់អាជីវករ អង្គភាព​អាជីវកម្មឆ្នើម 
ខេត្ត Binh Dinh ឆ្នាំ ២០១៦។ ក្នុងឱកាសនេះ អាជីវករ៨រូប​ និង​អង្គ​ភាព​អាជីវកម្មចំ
នួន១៤ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh ប្រគល់​ជូន​កិត្តិនាម និង
រង្វាន់អាជីវករ អង្គភាពអាជីវកម្មឆ្នើម ខេត្ត Binh Dinh ឆ្នាំ ២០១៦។

          នាថ្ងៃទី១២តុលា គណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc (ភាគខាង​ជើងវៀត
ណាម) បានរៀបចំជំនួបប្រាស្រ័យ អាជីវករ នៅក្នុងតំបន់។ លោក ​Nguyen Van Tri
 ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc បាន​អោយ​ដឹងថា៖ ខេត្តនឹងបន្ត
បង្កលក្ខណះងាយស្រួល សំរាប់អង្គភាពអាជីវកម្ម។

          នារសៀលថ្ងៃទី១២តុលា គណៈកម្មាធិការប្រជាជនខេត្ត Long An ( នៅ​ភាគ​ខាងត្បូងវៀតណាម) បានរៀបចំជំនួបប្រាស្រ័យ អាជីវករ និងអង្គភាពអាជីវកម្ម ដោយ
មានការចូលរួមរបស់ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន និងអាជីវករជាង៣៥០រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ