បណ្ដាសកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅអ៊ីតាលី
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងអនុប្រធានសភាជាន់ទាបអ៊ីតាលី Marina Seresi (TTXVN) |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលី ប្រធានរដ្ឋសភា
វៀតណាម លោក Nguyen Sinh Hung បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម ជួបពិភាក្សាជាមួយអនុប្រធានសភាជាន់ទាបអ៊ីតាលី Marina Seresi និង គណៈប្រតិភូសភាជាន់ទាបអ៊ីតាលី នារសៀលថ្ងៃទី ២១ មិនា។ ភាគីទាំងពីរបានឯក
ភាពជំរុញ កិច្ចការសភា ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម និងអ៊ីតាលី បំរើផលប្រយោជន៍ជាក់ស្ដែងរបស់ប្រជាជននៃប្រទេសនិមួយៗ។
មុននោះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអញ្ជើញជួបសម្ដែងការគួសម ប្រធានាធិបតីអ៊ីតាលី Giorgio Napolitano ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen
Sinh Hung បានសម្ដែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍ទំនាក់ទំនង សហ
ប្រតិប ត្តិការដ៏ល្អប្រសើររវាងវៀតណាម និងអ៊ីតាលី លើគ្រប់វិស័យ និងសង្កត់ធ្ងន់ថា៖ភាគីទាំងពីរត្រូវលើកកំពស់ទំនាក់ទំនងឡើងដល់កំរិតដៃគូយុទ្ធសាស្ត្រ និងផែនការ
ធ្វើសកម្មភាព ក្នុងដំណាក់កាល២០១៣-២០១៤ លាតត្រដាងអនុវត្តសេចក្ដីថ្លែង
ការណ៍រួម នាខែកញ្ញាឆ្នាំ ២០១៣ ដើម្បីបង្កើតបានការបោះជំហានថ្មី។
វាយតំលៃខ្ពស់អត្ថន័យនៃដំណើរទស្សនកិច្ចលើកនេះ របស់ប្រធានរដ្ឋសភាវៀត
ណាម លោក Nguyen Sinh Hung និងគណប្រតិភូរដ្ឋសភាវៀតណាម ប្រធានាធិបតី
Giorgio Napolitano បានចាត់ទុកថា៖ វៀតណាមនិងអ៊ីតាលី នៅមានយថាទស្សន៍ សហប្រតិបត្តិការលើច្រើនវិស័យនៃភាគីនិមួយ។ ប្រទេសទាំងពីរត្រូវជំរុញខ្លាំងកិច្ច
សហប្រតិបត្តិការ ប្រកបដោយស៊ីជំរៅ និងបើកទូលាយផងដែរ៕