បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រូរពេទ្យវៀតណាម ថ្ងៃទី ២៧ កុម្ភៈ


បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រូរពេទ្យវៀតណាម ថ្ងៃទី ២៧ កុម្ភៈ - ảnh 1
បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រូរពេទ្យវៀតណាម ថ្ងៃទី ២៧ កុម្ភៈ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ សមាជិកការិយាល័យនយោបាយនិងជាប្រធាន រណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានទៅជូនពរគណៈកម្មការ ការពារសុខភាពមជ្ឈឹមនិងអគ្គសមាគមន៍វេជ្ជសាស្ត្រវៀតណាមក្នុងឱកាសរំលឹក ខួបអនុស្សារវរីយ៍ទិវាគ្រូរពេទ្យវៀតណាម (ថ្ងៃទី ២៧ កុម្ភៈ)។ នារសៀលថ្ងៃទី ២៥
កុម្ភៈ លោក Nguyen Thien Nhan ក៏បានៅជូនពរបណ្ដាកម្មាភិបាលនិយោជិកក្រសួង
សុខាភិ បាលវៀតណាមនិងស្នងការពេទ្យយោធាហើយសម្តែងគោលបំណងថា៖
ស្នងការពេទ្យ យោធាវៀតណាមបន្តពង្រីកប្រពៃណីថ្លៃថ្លាសហការយ៉ាងជិតស្និត
ជាមួយផ្នែកសុខាភិ បាលដើម្បីលើកកំពស់សុខភាពរបស់ប្រជាជនធានាគុណភាព
ជីវភាពរស់នៅ។ នាយប់ថ្ងៃដដែល នៅទីក្រងុហូជីមិញ​ (ភាគខាងត្បូងវៀតណាម) កម្មវិធីសិល្បៈរំលឹក ខួបអនុស្សារវរីយ៍ទិវាគ្រូរពេទ្យវៀតណាមដោយប្រធានបទ
“អាវ blouse សពោពេញ ទៅដោយមនោសញ្ចេតនា” បានប្រព្រឹត្តទៅ។ ចូលរួមកម្មវិធី
នេះ គិលានុបដ្ឋាយិកាDao Thi Thanh Thuy នៅមន្ទីពេទ្យ Tu Du បានចែករំលែកថា៖

“តាមរយៈកម្មវិធីសិល្បៈនេះ ខ្ញុំមានគោលបំណងថា៖ ប្រជាជនទាំងមូលនឹងយល់ដឹង អំពីផ្នែកវេជ្ជសាស្ត្រនិងការខំប្រឹងប្រែងបំរើប្រជាជនរបស់ជួរគ្រូរពេទ្យ។ នេះគឺជា​កំលាំងពលំដើម្បីយើងខ្ញុំបន្តធ្វើការ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ