បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាអាស៊ាននៅកាណាដា
|
បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាអាស៊ាននៅកាណាដា (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ១៣ សីហា គណៈកម្មាធិការរបស់អាស៊ានប្រចាំនៅ កាណាដា បានរៀបចំបណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាអាស៊ាន នៅ ទីក្រុង Ottawa។ ថ្លែងមតិក្នុងពិធីនេះ ប្រធាននៃគណៈកម្មាធិការអាស៊ាន និងជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា
ប្រចាំនៅកាណាដា លោក Hau Do Suan បានសង្កត់ធ្ងន់ ថា៖ បណ្ដាសកម្មភាពរំលឹកខួប
អនុស្សារវរីយ៍នេះគឺសំដៅលើកកំពស់ការយល់ដឹងរបស់មជ្ឈដ្ឋនអ្នកនយោបាយនិង
សហគមន៍ប្រទេសម្ចាស់ផ្ទះអំពីអាស៊ាន សម្បូរុងរឿងនិងរឹងមាំមួយ ដែលរួមចំណែក
យ៉ាងសកម្មក្នុងការរក្សាសន្តិភាពនិងស្ថិរភាពការអភិវឌ្ឍន៍ក្នុងតំបន់និងលើសកល
លោក។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស កាណាដា លោក John Bair បានសង្កត់ធ្ងន់ថា៖ អាស៊ានឺគឺជាអាទិភាពសហប្រតិបត្តិការលើគ្រប់វិស័យមួយក្នុងគោលនយោបាយកិច្ច
ការបរទេសរបស់កាណាដា។ លោក Bair បានឲ្យដឹងទៀតថា៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ
កម្មក្រៅ ប្រទេស កាណាដា លោក Ed Fast នឹងចូលរួមសន្និសីទបណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ច
អាស៊ាន ដែលនឹងត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី ២០ ដល់ទី ២១ សីហា នៅ
ប្រ៊ុយណេ៕