បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាជ័យជំនះលើសមរភូមិប្រយុទ្ធប្រវត្តិសាស្ត្រ Stalingrad
(VOVworld) – នាថ្ងៃទី ១ គុម្ភៈ បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាជ័យជំនះលើសមរភូមិប្រយុទ្ធប្រវត្តិសាស្ត្រ Stalingrad បន្តប្រព្រឹត្តទៅក្នុងទូទាំង
ប្រទេសរុស្ស៊ី។ នៅរដ្ឋធានីម៉ូស្គូ វិមាន Kremli បានទទួលជួបសន្ទនាជាមួយអតីត
យុទ្ធជនចំនួន ៣ រយនាក់ ដែលបានចូលរួមក្នុងការប្រយុទ្ធប្រវិត្តសាស្រ្ត Stalingrad
ក៏ដូចជា ក្នុងសង្គ្រមការពារប្រទេសដ៏មហិមា។ ក្នុងពេលនោះ សិក្ខាសាលា វិទ្យាសាស្ត្រនិងការពិភាក្សាអំពីតំលៃប្រវត្តិសាស្ត្រនៃការប្រយុទ្ធ Stalingrad ជា
ច្រើន ត្រូវបានរៀបចំឡើង នៅទីក្រុង Volgograd ។ ការប្រយុទ្ធ Stalingrad ត្រូវបាន
ចាត់ទុក ជាការប្រយុទ្ធយូរអង្វែងនិងជួបកាលំបាកជាច្រើនបំផុត ក្នុងសង្គ្រាមពិភព
លោកលើកទី ២៕