បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាមនៅក្នុងនិងក្រៅប្រទេស

       (VOV)_នាយប់ថ្ងៃទី២ កញ្ញា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀត​ណាម) 
បាន ប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បះ ដោយប្រធានបទ៖ បទចម្រៀងដែលមិន អាចបំភ្លេចបានឡើយ នៅសួនឧទ្យាន ២៣ កញ្ញា ដែលបានទាក់​ទាញប្រជាជន នៅទីក្រុងជាច្រើនកោះករចូលរួម។ រួមជាមូយនោះ នៅ​តំបន់នានាក្នុងទីក្រុងក៏បាន ប្រព្រឹត្តទៅកម្មវិធីសម្ដែងវប្បធម៌ សិល្បះផ្សេងៗដែរ។ ពិសេស នៅទីក្រុងហូជីមិញ
 បានរៀបចំ កម្មវិធីបាញ់ កាំជ្រូច ផ្កានៅ​កន្លែងចំនួន២​។

          ដោយប្រធានបទ៖ Moc Chau ពោពេញទៅដោយពណ៌ផ្កាចម្រុះ ពិធី​បុណ្យ​
អបអរសាទរ​បុណ្យឯករាជ្យ​ ត្រូវបានប្រព្រឹត្តទៅនៅស្រុក Moc Chau ​ខេត្ត Son La ។ កម្មវិធីនេះគឺជាការប្រមូលផ្តុំរបស់​បណ្ដាជនជាតិ​ ​Mong​,​ Thai , Dao …។លៗ  ដោយមានបណ្ដាកម្មវិធីសម្ដែង មានប្រធានបទ​ស្ងើច​សរសើរបក្សកម្មុយនីស្ត វៀតណាម លោកប្រធានហូជីមិញ ស្រុកកំណើត។

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាមនៅក្នុងនិងក្រៅប្រទេស - ảnh 1
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាមនៅថៃ(VOV)

   

នាពេលនោះដែរ នាយប់ថ្ងៃទី២ កញ្ញា នៅទីក្រុងគែ (អេហ្ស៊ីប) ស្ថានទូតវៀត
ណាមប្រចាំនៅទីក្រុងគែ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី​៦៩នៃទិវា
បុណ្យជាតិ ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប Ahmed Ismael Abdemounty ដំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅទីក្រុងគែ ​និងភ្ញឿវកិត្តិយសអន្តរជាតិ រាប់រយនាក់ទៀតបានអញ្ជើញចូលរួម។ ថ្លែង​មតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណា
មប្រចាំ នៅអេហ្ស៊ីប លោក Dao Thanh Chung បានអះអាងនូវអត្ថន័យដ៏ធំធេង នៃថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥ ​ចំពោះប្រជាជាតិវៀតណាម។ មុននោះ នាព្រឹកថ្ងៃទី២
 កញ្ញា ដំណាង​ប្រធានាធិបតីអេហ្ស៊ីបបានមកដល់ស្ថានទូតវៀតណាមប្រចាំនៅ
អេហ្ស៊ីប ​ដើម្បីប្រគល់ជូនកន្ត្រក់ផ្កា​ និងជូនពរបុណ្យជាតិវៀតណាម(ថ្ងៃទី២ កញ្ញា)។

          ស្ថានទូតវៀតណាមប្រចាំនៅបារាំងក៏បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍​
លើ់ក​ទី៦៩នៃទិវាបុណ្យជាតិ (ថ្ងៃទី២កញ្ញា) ។ ថ្លែងមតិនៅទីនេះ ​ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅបារាំង លោក Duong Chi Dung បាន​ថ្លែង​អំណរគុណចំពោះជនវៀត
ណាម នៅបារាំងគ្រប់ជំនាន់បានរួមដំណើរជាមួយមាតុប្រទេសជានិច្ច។

          “ ក្នុងដំណើការអភិវឌ្ឍន៍និងធ្វើសមាហរណកម្ម ជានិច្ចកាលមានកា​រ​រួមវិ ភាគទានដ៏ធំធេងរបស់សហគមន៍ជនវៀតណាមនៅឯបរទេស។ ខ្ញុំ​សប្បាយរីករាយ ណាស់ដោយបានឃើញសហគមន៍ជនវៀតណាមនៅបារាំង​ ពង្រីកប្រពៃណីឆ្ពោះទៅ មាតុប្រទេសជានិច្ច ពិសេសគឺជំនាន់អាណិកជន​វ័យក្មេង។ ប៉ុន្មានឆ្នាំកន្លងទៅ ប្រជាជន វៀតណាមនៅទីនេះបានមានចលនា កម្មវិធីជាច្រើន ក្នុងការ​កសាងនិងការពារមាតុ
ប្រទេស ។ ​ជាពិសេសគឺបណ្ដាកម្មវិធីសហប្រតិបត្តិការវិទ្យាសាស្ត្រ អប់រំ បណ្ដា​គំរោងការណ៍ជួយឧបត្ថម្ភបច្ចេកទេស ពិគ្រោះយោបល់ វិនិយោគជាដើម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ