បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង - ảnh 1
ទីក្រុងហូជីមិញរៀបចំពិធីជួបមុខបណ្ដាអតីតយុទ្ធជនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម

          (VOV)_នាព្រឹកថ្ងៃទី១២ មេសា ថ្នាក់ដឹកនាំទីក្រុងហូជីមិញ បានមានជំនួបប្រា
ស្រ័យជាមួយបណ្ដាអតីតយុទ្ធជនឆ្នើមរបស់ទីក្រុង។ នៅទីនេះ បណ្ដាដំណាងបានអះអាងថា៖ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ បន្ទាប់ពីពេលបានរំដោះនេះ បក្សភាគ 
រដ្ឋអំណាចនិងប្រជាជនទីក្រុងហូជីមិញបានខំប្រឹងប្រែងដោយឥតឈប់ឈរ និង
ទទួលបានសមិទ្ធិផលធំធេងជាច្រើន លើគ្រប់ជ្រុងជ្រោយ រួមចំណែកសំខាន់ក្នុង
សមិទ្ធិផលរួមរបស់ប្រទេសទាំងមូល។ ថ្លែងមតិនៅទីនេះ លេខាគណៈកម្មាធិការ
បក្សទីក្រុងហូជីមិញ លោក Le Thanh Hai បានបង្ហាញនូវគោលបំណង​របស់ខ្លួន
ថា៖ បណ្ដាអតីតយុទ្ធជននឹងបន្តរក្សាចំណងសាមគ្គីភាព ច្នៃប្រឌិតថ្មី ម្ចាស់ការជំនះ
ពុះពារលើគ្រប់ការលំបាកសាកល្បង៖

          “ សមាជិកអតីតយុទ្ធជនម្នាក់ៗ ត្រូវខំប្រឹងប្រែងជាគំរូភ្លឺ១ ពង្រីកស្មារតីវីរ​ភាព  
ជាទីបង្អែករឹងមាំសំរាប់បក្សភាគគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច និងតំបន់។ សូមប្រ
សិទ្ធិពរអោយចលនាប្រឡង់ប្រណាំងស្នេហារជាតិ របស់សមាគមអតីតយុទ្ធ​ជន
ទីក្រុងអភិវឌ្ឍន៍ខ្លាំងក្លាជានិច្ច ចីរភាព មានការរួមវិភាគកាន់តែច្រើនពី១ថ្ងៃទៅ
១ថ្ងៃ ក្នុងបុព្វហេតុកសាងនិងការពារ អភិវឌ្ឍន៍ទីក្រុងហូជីមិញ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ