បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវារំដោះរដ្ឋធានី
|
វង់ផ្តាច់ព្រ័ត្រ ការរត់-ដើម្បីសន្តិភាព ឆ្នាំ ២០១៤ |
(VOV)_ នាព្រឹកថ្ងៃទី៥ តុលា វង់ផ្តាច់ព្រ័ត្រ ការរត់-ដើម្បីសន្តិភាព ឆ្នាំ ២០១៤
ត្រូវបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។ នេះគឺជាសកម្មភាព១ក្នុងចំណោមសកម្ម
ភាពសំខាន់ៗ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវារំដោះរដ្ឋធានីហា ណូយ និងលើកទី១៥ នៃទិវារដ្ឋធានីហាណូយបាន UNESCO ទទួលស្គាល់ជាទីក្រុងដើម្បីសន្តិភាព និងលើកទី៥៧ ទិវាកាសែត Ha Noi Moi ចេញផ្សាយលេខដើមដំបូង។ ចូលរួមវង់ផ្តាច់ព្រ័ត្រនេះ មានកីឡាករ កីឡាការនីចំនួន១២០០នាក់ នៅក្នុងនិងក្រៅ
ប្រទេស។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Bich Ngoc អនុប្រធានគណៈ
កម្មាធិ ការប្រជាជនទីក្រុងហាណូយ និងជាប្រធានគណៈចាត់តាំង បានអោយដឹង
ថា៖ ការដែលកីឡាករ កីឡាការនីជាច្រើនកុះករបានចូលរួមការប្រណាំងរត់លើក
នេះ ពិសេសគឺបណ្ដាកីឡាករអន្តរជាតិ។ លោក Jean Noel Poirier ឯកអគ្គរដ្ឋទូត បាំរាំងប្រចាំនៅវៀតណាម បានអោយដឹងថា;
“ ខ្ញុំមានកិត្តិយសដោយបានចូលរួមការប្រណាំងរត់នេះ។ ក្នុងឱកាសរំលឹក
ខួបអនុ ស្សាវរីយ៍លើកទី៤០ នៃទិវារំដោះរដ្ឋធានីហាណូយ។ នេះក៏គឺជាទិវាសំខាន់ ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងបារាំង និងវៀយណាម។ អ្នកណាក៏សប្បាយ
រីករាយដែរ៕ ”