បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិវាបុណ្យជាតិវៀតណាម
នាយប់ថ្ងៃទី ៣០ សីហា នៅទីក្រុងវៀងច័ន្ទ (ឡាវ) ស្ថានទូតវៀតណាម បាន
រៀបចំពិធីជប់លៀង ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៧ ទិវាបុណ្យជាតិ
វៀតណាម( ថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៤៥ -ថ្ងៃទី ២ កញ្ញា ឆ្នាំ ២០១២) ។ ថ្លែងមតិនៅពិធី នេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឡាវ លោក Ta Minh Chau បានអះអាងថា៖ បក្សកុម្មុយនីស្តវៀតណាម ជានិច្ចកាល គោរពនិងខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយ
ចិត្តរបស់ខ្លួន ដើម្បីរួមជាមួយ បក្ស រដ្ឋ និងប្រជាជនឡាវ រក្សារ ពង្រឹងនិងពង្រីក
ដោយ ឥតឈប់ឈរទំនាក់ទំនងមិត្តភាព ប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហ
ប្រតិ បត្តិការលើគ្រប់វិស័យ វៀតណាម -ឡាវ ឡើងកំពស់ថ្មីដើម្បីឆ្លើយតប់នឹង
គោលបំណង និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសនិមួយៗ ដើម្បីសន្តិភាព
ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយសម្បូររុង រឿងនៅក្នុងតំបន់ និងអន្តរជាតិ។
|
សមាជិកការិយាល័យនយោបាយឡាវ Bounnhang Vorachitនិងឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឡាវ លោក Ta Minh Chau(http://vov.vn/) |
ក្នុងឱកាសបុណ្យជាតិ ថ្ងៃទី២កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា បាន
រៀបចំពិធីទទួលភ្ញៀវនៅអាគារ Kama Hall នៅទីក្រុង New Delhi ឥណ្ឌា នាថ្ងៃទី
២៩ សីហា។នៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឥណ្ឌា Nguyen Thanh
Tan បានសង្កត់ធ្ងន់ថា៖ ចាប់ពីពេលដែលវៀតណាម ដណ្ដើមបានឯករាជ្យ នាឆ្នាំ
១៩៤៥ ទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌា បានផ្សាភ្ជាប់ជាមួយឈ្មោះរបស់
អគ្គមគ្គុទេសចំនួន២រូបគឺ លោកប្រធានហូជីមិញ និង Jawaharlal Nehru។ នា
បច្ចុប្បន្ន ទំនាក់ទំនងរវាងឥណ្ឌានិងវៀតណាមកាន់តែរីកធំធាត់លើគ្រប់វិស័យ ពិសេសគឺ ទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម…ល៕