បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាបុណ្យជាតិវៀតណាម
(VOV) /  
|
ប្រជាជនវៀតណាមទាំងមូលបានរៀបចំដ៏មហោឡារឹកខួបអនុស្សាវរីយ៍នៃទិវាបុណ្យជាតិ។ (vov.vn) |
VOV-នាថ្ងៃទី២កញ្ញា ប្រជាជនវៀតណាមទាំងមូលបានរៀបចំដ៏មហោឡារឹកខួបអនុស្សាវរីយ៍នៃទិវាបុណ្យជាតិ។ ថ្ងៃនេះ មុននេះ៦៨ឆ្នាំនៅទីលាន Ba Dinh
ហាណូយ លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ ប្រកាសជាមួយប្រជាជនក្នុងប្រទេសនឹងទូទាំងពិភពលោកអំពីការបង្កើតរបស់ប្រទេសវៀត
ណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ នាបច្ចុប្បន្នគឺប្រទេសសាធារណៈរដ្ឋសង្គម
និយមវៀតណាម។ វៀតណាមពីប្រទេសទាសករមួយបានមានវត្តមានលើផែនទីពិភពលោកជាមួយតួនាទីជាប្រទេសសេរីភាពនិងឯករាជ្យមួយ។
បណ្ដាកាសែតធំៗនៅវៀតណាមច្បាប់ចេញផ្សាយនាថ្ងៃទី២កញ្ញាបានចេញ
ផ្សាយអត្ថបទព័ត៌មានក្នុងឱកាសនៃទិវាបុណ្យជាតិទី២កញ្ញា។ វិទ្យុសម្លេងវៀតណាមនាព្រឹកថ្ងៃទី២កញ្ញាបានផ្សាយកម្មវិធីផ្សាយសម្លេងពិសេសជាមួយប្រធានបទ “ស្នាមសញ្ញាពេលវេលានិងកំលាំងចលករអភិវឌ្ឍន៍”។ វិចារណកថានៃកាសែត
Nhan dan ក្រោមចំណងជើងថា “បង្រីកកំលាំងពលំប្រជាជាតិទាំងមូល ឆ្លងផុតពីការលំបាកសាកល្បងជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ”បាន
សង្កត់ធ្ងន់ទៅលើបរិយាកាសអង់អាចក្លាហានឈានទៅមុខរបស់បដិវត្តខែសីហា
និងស្មារតីទិវាបុណ្យជាតិទី២កញ្ញាក្រោមកិច្ចដឹកនាំរបស់បក្ស ពង្រីកកំលាំងមហាសាមគ្គីប្រជាជាតិទាំងមូល ប្រជាជនវៀតណាមពិប្រាកដនឹងឆ្លងផុតពីការ
លំបាកសាកល្បងនៅចំពោះមុខដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ អនុវត្តបានគោលដៅ ប្រជាជនសម្បូរធូធាប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព អរិយ្យធម៍ ឈានឡើងលិទ្ធិសង្គមនិយម។
បណ្ដាសកម្មភាពស្វាគមទិវាបុណ្យជាតិបន្តបានប្រព្រឹត្តទៅនៅដំបន់នានា
ក្នុងនិងក្រៅប្រទេស។ មជ្ឈមណ្ឌលអភិរក្សមណ្ឌលកេរ៌្តដំណែលអតីតរាជវាំង Hue បានរៀបចំពិព័ណរូបថត “កេរ៌្តដំណែល Hue មេម័រនិងបច្ចុប្បន្ន”។ ក្នុងឱកាសទិវាបុណ្យជាតិទី២កញ្ញាជាប្រចាំឆ្នាំ ចាប់ពីថ្ងៃទី៣០សីហាដល់ថ្ងៃទី២កញ្ញាជនរួមជាតិបណ្ដាជនជាតិខេត្ត Son La បានហូរមកទីរួមស្រុក Moc Chau លេងសប្បាយក្នុងទិវាបុណ្យតេតឯករាជ្យ។
ក្នុងពេលនោះ នៅប្រទេសស៊ីលីនាថ្ងៃទី១កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅ
ស៊ីលីបានរៀបចំជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៨នៃទិវាបុណ្យជាតិទី
២កញ្ញា។ បណ្ដាភ្ញៀវអញ្ជើញនិងមិត្តភក្តអន្តរជាតិបានពិសារម្ហូបប្រជាជាតិរបស់
វៀតណាម ទស្សនាកំសាន្តការសម្ដែងសិល្បៈរបាំតូរតន្ត្រីពិសេសរបស់វៀតណាម
និងស៊ីលី៕
-VOV