បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ

(VOVWORLD) -ក្នុងបរិយាកាសប្រទេសទាំងមូលឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាយុទ្ធជនពលី យុទ្ធជនពិការ (ថ្ងៃទី២៧កក្កដាឆ្នាំ១៩៤៧-ថ្ងៃទី២៧កក្កដាឆ្នាំ២០១៧) នាយប់ថ្ងៃទី១៥កក្កដា នៅឈាបនដ្ឋានវៀតណាម-ឡាវ នៅស្រុក Anh Son ខេត្ត Nghe An
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ - ảnh 1

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ

ក្នុងបរិយាកាសប្រទេសទាំងមូលឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាយុទ្ធជនពលី យុទ្ធជនពិការ (ថ្ងៃទី២៧កក្កដាឆ្នាំ១៩៤៧-ថ្ងៃទី២៧កក្កដាឆ្នាំ២០១៧) នាយប់ថ្ងៃទី១៥កក្កដា នៅឈាបនដ្ឋានវៀតណាម-ឡាវ នៅស្រុក Anh Son ខេត្ត Nghe An (ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តទៅពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ឌ ដោយប្រធានបទ  “បទចម្រៀងវីរភាពវៀតណាម-ឡាវ”។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា៖

          “ សាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជននិងអ្នកជំនាញការវៀតណាមជាច្រើន បានលាយផ្សុំជាមួយសាច់ស្រស់ ឈាមស្រស់របស់យុទ្ធជននិងប្រជាជនឡាវ ហើយនេះជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ភ្លឺស្វាងអំពីចំណងសាម្គីភាពពិសេស សម្ព័ន្ធភាពប្រយុទ្ធប្រឆាំងរវាងវៀតណាម-ឡាវ ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងបណ្ដាប្រទេស និងប្រជាជាតិទាំងឡាយលើពិភពលោក។”

          ក្នុងថ្ងៃដដែល បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ ក៏បានប្រព្រឹត្តទៅនៅខេត្ត Bac Giang, Gia Lai, ទីក្រុង Da Nang…លៗ ពិសេស នៅទីក្រុង Son La សមាគមពុទ្ធសាសនាវៀតណាម ខេត្ត Son La (ភាគខាងជើងវៀតណាម) បានរៀបចំមហាពិធីបង្សុកូល ឧទ្ទឹសកុសលជូនដល់វញ្ញាណខ័ណ្ឌវីរយុទ្ធជនពលី។ នេះជាឱកាសមួយដើម្បីជំនាន់ក្រោយៗ បង្ហាញនូវការដឹងគុណចំពោះយុទ្ធជនបដិវត្តន៍ដែលបានពលីជីវិត ដើម្បីបុព្វហេតុតស៊ូប្រឆាំង រំដោះប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ