បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៣ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

​          (VOV)_ក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៣ ទិវាបង្កើត​បក្សកុម្មុយនិស្ត
វៀតណាម ​ថ្ងៃទី ៣ កុម្ភះ​ បណ្ដាកាសែត​ដែលបោះពុម្ភផ្សាយនៅវៀតនាម បានចុះ ផ្សាយបទវិចារណកថា​ដោយសង្កត់ធ្ងន់ដល់តួនាទីរបស់បក្ស កុម្មុយនិស្តវៀតណាម  ជាអ្នកដឹកនាំ រៀបចំ​រាល់ជ័យជំនះរបស់បដិវត្តន៍វៀតណាម  នាំប្រជាជនវៀតណាម  ឈានឡើងលិទ្ធិសង្គមនិយម ​កសាងប្រទេសវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ
ទៅ​មួយ​ថ្ងៃ ​​។

          កាសែត Nhan Dan ជាស្ថាប័នឃោសនារបស់ បក្សកុម្មុយនិស្តវៀតណាម ​មាន​បទវិចារណកថា÷ លើកកំពស់សមត្ថភាពដឹកនាំ និងកំលាំងប្រយុទ្ធ ​កសាងបក្ស ប្រ
កបដោយ​ស្អាតស្អម រឹងមាំ។ 

          ដោយប្រធានបទ÷” កសាងបក្សរឹងមាំ”​ ​​បទវិចារណកថា​របស់កាសែត Quan
Doi Nhan Dan ពិនិត្យថា÷ ឈានចូលក្នុង​ដំណាក់កាលថ្មី បញ្ហាមួយក្នុងចំណោម​បញ្ហា ដែលបានសង្គ​មទាំងមូល​យកចិត្តទុកដាក់ចម្បង ​នោះគឺ ការងារកសាងកសាង
បក្ស ​កុម្មុយនិស្តវៀតណាម ​ប្រកបដោយស្អាតស្អម រឹងមាំ។ ​

          ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៣ ទិវាបង្កើតបក្សកុម្មុយ​និស្តវៀត​ណាម (ថ្ងៃទី ៣ កុម្ភះ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ កុម្ភះ ឆ្នាំ ២០១៣) ​នាយប់​ថ្ងទី ​២ កុម្ភះ នៅ
ទី​ក្រុងហាណូយ បានប្រព្រឹត្តទៅ​ កម្មវិធីសិល្បះពិសេស ដោយមានឈ្មោះ÷ “ ​ជឿ
ជាក់​ទៅលើបក្សជារៀងរហូត”។ កម្មវិធី​នេះ​បានបង្ហាញឡើងវិញនូវ កំណាត់ផ្លូវ ​ប្រវត្តិសាស្ត្រដ៏ភ្លឺស្វាង និង​អង់អាច​ក្លាហាន ក្នុងរយះពេល ៨៣ឆ្នាំ ​កន្លងទៅ របស់​បក្សកុម្មុយនីស្តវៀតណាម។ ទន្ទឹមនឹងនោះ អះអាងនូវតួនាទី របស់បក្ស ជាអ្នកដឹក
នាំ រៀបចំ​ គ្រប់ជ័យជំនះរបស់បដិវត្តន៍វៀតណាម។

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៣ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម - ảnh 1
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៣ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម
(http://www.tapchicongsan.org.vn/)


          ក៏នាយប់ថ្ងៃនេះដែរ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅ កម្មវិធីជួបប្រាស្រ័យ
ផ្ទាល់តាមទូរទស្សន៍ ​÷ បទចម្រៀងវីរភាព និទាឃរដូវ ។ តាមរយះ​បណ្ដា​រឿងនិទាន​របស់តួរឯកប្រវត្តិសាស្ត្រ ខ្សែរភាពយន្តឯកសារ ​ បានជួយ​ទស្សនិកជន​រស់ឡើងវិញ 
នៅ​ក្នុងប៉ុន្មាននាទី ដ៏វីរភាព ក្នុងការតស៊ូរយុត្តិធម៌​ដណ្ដើមយកឯករាជ្យជូនមាតុប្រទេស។ ថ្លែងមតិនៅទីនេះ វរសេនីយឯក​ វីរជនកងកម្លាំងប្រដាប់អាវុធន៍ Cao Chau បានអោយ
ដឹងថា÷

          “ ខ្ញុំមានមោទនភាពណាស់ ដោយបានរួមជាមយយប្រជាជននៅភាគខាង​ត្បូង
វៀត​ណាម ចូលរួមការតស៊ូ ប្រឆាំងចក្រព័តអាមេរិក សង្គ្រោះជាតិ ក្រឡេកមើលការ​ប្រយុទ្ធអង់អាចក្លាហាននោះ។ បញ្ឈប់សង្គ្រាម​ សមមិត្តជាច្រើននាក់ បានមិន​ត្រឡប់
ជួប​ជាមួយគ្រួសារវិញ។ ក្នុង​ប៉ុន្មាន​ថ្ងៃនេះ យើងខ្ញុំកាន់តែនឹកដល់បណ្ដាសមមិត្តនោះ។ ​ ​នាសព្វថ្ងៃ មានលក្ខណះសិក្សារល្អ ខ្ញុំសង្ឃឹមថា បណ្ដាមិត្តវ័យក្មេង នឹង​ពង្រីកប្រពៃណី
នេះ​យ៉ាងខ្លាំងជាងទៀត ​ដើម្បីប្រទេសយើងកាន់តែស្អាតជាង សម្បូររុងរឿងជាង។ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ