បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីលើកទី៦២ទិវាគ្រួពេទ្យវៀតណាម

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីលើកទី៦២ទិវាគ្រួពេទ្យវៀតណាម - ảnh 1
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីលើកទី៦២ទិវាគ្រួពេទ្យវៀតណាម

          (VOV)_​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦២ទិវាគ្រូពេទ្យវៀតណាម​(ថ្ងៃ​ទី
២៧កុម្ភះឆ្នាំ១៩៥៥-ថ្ងៃទី២៧កុម្ភះឆ្នាំ២០១៧)បានប្រព្រឹត្តទៅ​មហោស្រព៖​ យុវវ័យផ្នែក
វេជ្ជសាស្ត្រ ធ្វើតាមពាក្យទុន្មានរបស់លោកប្រធានហូជីមិញ។​ក៏ក្នុង​ឱកាសនេះដែរ 
គណៈកម្មាធិការសម្ព័ន្ធសមាគមយុវជន បានរៀបចំពិធីលើក​តម្កើង និងប្រគល់
រង្វាន់ Pham Ngoc Thach លើកទិ៥ ឆ្នាំ ២០១៧​សំរាប់គ្រូ​ពេទ្យឆ្នើមចំនួន២៧រូប។​
វេជ្ជបណ្ឌិត Nguyen Dinh Dung នៅមជ្ឍមណ្ឌល​ប្រឆាំង​ជំងឺ ទីក្រុងហូជីមិញ ដែល
បានទទួលរង្វាន់Pham Ngoc Thach លើកនេះ បាន​អោយ​ដឹងថា៖

          “ ខ្ញុំមោទនភាពណាស់ព្រោះកិច្ចការខំប្រឹងប្រែងនិងការចូលរួមរបស់ខ្ញុំមាន
ការទទួលស្គាល់។នាពេលខាងមុខ ខ្ញុំនឹងខំប្រឹងប្រែងថែមទៀត ​រួមវិភាគ​ទាន​ចំ​ពោះ
ការងារបង្ការប្រឆាំងជំងឺឆ្លងនៅទីក្រុង។”

          នាយប់ថ្ងៃទី២៧នៅទីក្រុងហាណូយ ក្រសួងសុខាភិបាល បានរៀបចំពិធីរំលឹក
ខួបអនុស្សាវរីយ៍លើកទី៦២ទិវាគ្រូពេទ្យវៀតណាម ដើម្បីលើកតម្កើងការខំប្រឹងប្រែង
របស់បណ្ដាវេជ្ជបណ្ឌិត បុគ្គលិកក្នុងផ្នែកទាំងមូលនិងលើកសរសើរគ្រូពេទ្យចំនួន១៤
៣រូបដែលបានប្រគល់កិត្តិនាម “ គ្រូពេទ្យប្រជាជន” និងបុគ្គលចំនួន៦រូបទៀត 
បានប្រគល់កិត្តិនាម៖យុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ