បណ្ដាសកម្មភាពរំលឹកគុណបំណាចរបស់ជនមានគុណូបការះ

បណ្ដាសកម្មភាពរំលឹកគុណបំណាចរបស់ជនមានគុណូបការះ - ảnh 1
បណ្ដាសកម្មភាពរំលឹកគុណបំណាចរបស់ជនមានគុណូបការះ

(VOV)_​នាព្រឹកថ្ងៃទី២៧ កក្កដា គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមបក្ស ប្រ
ធានរដ្ឋ រដ្ឋសភា គណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានអញ្ជើញទៅ
​ដាក់កម្រងផ្កា គោរពវិញ្ញណក្ខ័ន្ធបណ្ដាវីរយុទ្ធជន និងចូលប្រាង្គតំកល់សពគោរព​វិញ្ញណ
ក្ខ័ន្ធលោកប្រធានហូជីមិញ។ គណៈប្រតិភូនេះរួមមាន៖​អគ្គលេខាបក្ស ​លោក Nguyen
Phu Trong នាយករដ្ឋមន្ត្រី រដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធានរដ្ឋសភា 
លោកស្រី Nguyen Thi Kim Ngan ប្រធានគណៈកម្មា​ធិ​ការ​មជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan រួមជាមួយបណ្ដា​ថ្នាក់ដឹកនាំ អតីតថ្នាក់
ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋ និងរណសិរ្យមាតុភូមិវៀតណាម។ 

          មុននោះ នាយប់ថ្ងៃទី២៦ កក្កដា មជ្ឈឹមសម្ព័ន្ធសមាគមយុវជនកម្មុយនីស្ត​ហូ
ជីមិញបានរៀបចំកម្មវិធី៖ អុជធូបរំលឹកគុណបំណាច់របស់វីរយុទ្ធជនពលីជីវិត នៅទី
ក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai ប្រធាន​គណៈកម្មាធិ
ការចលនាប្រជាជនមជ្ឈឹម រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសមាជិក
សម្ព័ន្ធសមាគមយុវជននិងប្រជាជនចំនួនជិតមួយពាន់នាក់ បាន​ថ្វាយផ្កា អូជ
ធុប ដុតទានរំលឹកវិញ្ញាណក្ខ័ន្ធ និងគោរពគុណូបការះចំពោះយុទ្ធជន​ដែលបានពលី
ជីវិតដើម្បីរំដោះនិងឯកភាពប្រទេសជាតិ។ ថ្លែងមតិនៅទីនេះ ​លេខាទីមួយមជ្ឈឹ
មសម្ព័ន្ធសមាគមយុវជន និងជាប្រធានសមាគមនិស្សិត​វៀតណាម លោក Le Quoc
Phong បានស្នើថា៖

          “​ សម្ព័ន្ធសមាគមយុវជន និងកុមារជំទង់គ្រប់ជាន់ថ្នាក់ និងសមាជិក ​យុវ
ជននិងកុមារជំទង់គ្រប់រូប ក្នុងទូទាំងប្រទេស ត្រូវបន្តអនុវត្តសម្រេចសំណង់នា
នា រួមចំណែកតបស្នងសងគុណចំពោះវីរយុទ្ធជនពលី យុទ្ធជនពិការ គ្រួសារមាន
គុណូបការះចំពោះបដិវត្តន៍។ ការងាររបស់មិត្តនេះជាក្តីរំលឹកឡើងវិញនូវ​ប្រវត្តិ
សាស្ត្រដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ។​​​”

          ​ក៏ក្នុងឱកាសនេះដែរ ខេត្ត ទីក្រុងនានាក្នុងទូទាំងប្រទេសមានសកម្ម
ភាព​ជាច្រើន អូជធុបគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី ទៅសាកសួរសុខទុក្ខ ជូន
អំណោយចំពោះគ្រួសារគោលបនយោបាយ និងមុខសញ្ញាមានគុណូបការះចំ
ពោះបដិវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ