បណ្ដាសកម្មភាពស្វាគមន៍ទិវាបុណ្យជាតិទី២កញ្ញានៅឯបរទេស។

បណ្ដាសកម្មភាពស្វាគមន៍ទិវាបុណ្យជាតិទី២កញ្ញានៅឯបរទេស។ - ảnh 1
ប្រធានសមាគមមិត្តភាពឡាវ-វៀតណាមបានអញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅឡាវជូនពរ
ទិវាបុណ្យជាតិលើកទី៦៨របស់វៀតណាម។ (xaluan.com)



        VOV-នាថ្ងៃទី២៧សីហានៅទីក្រុងវៀងច័ន្ទ-ឡាវ គណៈប្រតិភូសមាគម
មិត្ត​ភាព​ឡាវ-វៀតណាមដឹកនាំដោយលោក Phankham Viphavan សមាជិក​
ការិយាល័យ​នយោបាយ និងជាប្រធាន​សមាគម​មិត្តភាពឡាវ-វៀតណាមបាន
អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅឡាវជូនពរទិវា​បុណ្យ​ជាតិលើកទី៦៨
របស់វៀតណាម។ លោក Phankham Viphavan បានអះ​អាង​ថា​ទំនាក់ទំនងមិត្តភាព
មហិមាចំណងសាមគ្គីភាពពិសេសឡាវ-វៀតណាម​ជា​ទ្រពសម្បត្តិមិនអាចកាត់ថ្លៃ
បានរបស់ប្រជាជាតិទាំងពីរត្រូវបានរក្សានិងប្រគល់ឲ្យជំនាន់ក្រោយៗ។

         នាថ្ងៃដ៏ដែលស្ថានទូវៀតណាមប្រចាំនៅអ៊ីស្រាអែលបានរៀបចំការជួបមុខ
ជាមួយប្រជាជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅទីនេះ។ ថ្លែងមតិ​នៅ​
ពិធីនេះ​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលលោក Ta Duy Chinh បាន​រំលឹកឡើងវិញប្រវត្តិសាស្ត្រដ៏ត្រចេះត្រចង់របស់ប្រជាជន ទន្ទឹមនឹងនោះរំលឹករាល់​សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលទទួលបានក្នុងរយៈពេលកន្លងមក។

​         នាថ្ងៃទី ២៧សីហា អគ្គស្ថានកុងស៊ូលវៀតណាមប្រចាំនៅ ​Sydney (អូស្ត្រាលី)
 បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៨​នៃទិវា​បដិវត្តន៍​ខែសីហា និង
បុណ្យជាតិ (ទី២កញ្ញា)។ ថ្លែងមតិនៅទីនេះ ​អគ្គកុងស៊ូល​ Mai Phuoc Dung បានរំលឹក
ឡើងវិញនូវរាល់សមិទ្ធិផលដ៏ធំធេង​ដែល​ប្រជាជន វៀតណាមទទួលបានក្នុងរយះ
ពេល៦៨ឆ្នាំកន្លងទៅ។​ ទន្ទឹម​នឹង​នោះ​រំលឹក ឡើងវិញនូវសមិទ្ធិផលលេចធ្លោ ​ក្នុង
ទំនាក់ទំនងរវាងវៀត​ណាមនិងអូស្ត្រាលីលើគ្រប់វសិ័យ។ក៏ក្នុងថ្ងៃនេះដែរ ឯកអគ្គរ
ដ្ឋទូតឡាវ លោក Ly Bounkham បានដឹកនាំគណះ​ប្រតិភូស្ថានទុតឡាវ មកស្ថានទូត
វៀតណាមប្រចាំនៅទីក្រុងបាំងកក (ថៃ) ​ដើម្បីជូនពរពិធីរំលឹកខួបអនុស្សាវរីយ៍ 
លើកទី ៦៨ នៃទិវាបុណ្យជាតិវៀតណាម​ផងដែរ៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ