បណ្ដាស្ថាប័ន្ធអង្គការនិងបុគ្គលបានរួមមតិចំនួនជាង ២៦ ពាន់មតិចំពោះពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២
(VOVworld) - គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឲ្យដឹងថា៖ ក្រោយពី
៣ ខែ អនុវត្ត សេចក្តីសម្រេចចិត្តរបស់រដ្ឋសភានិងសារាចរនៃការិយាល័យនយោបាយ
ស្តីពីការយកមតិរបស់ប្រជាជនចំពោះពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២
បណ្ដាស្ថាប័ន្ធ អង្គការនិងបុគ្គលបានរួមមតិចំនួនជាង ២៦ ពាន់មតិចំពោះពង្រាងធ្វើ
វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២។ ក្រៅពីនោះ សន្និសីទ សិក្ខាសាលា ការសន្ទនា
អំពីការយកមតិរបស់ប្រជាជនចំនួនជាង ២៨ ពាន់ ត្រូវបានរៀបចំឡើង។ ជាសារវន្ត ប្រជាជនយល់ព្រមនឹងបណ្ដាខ្លឹមសារនិងរួមមិតិជាក់ស្តែងជាច្រើនចំពោះពង្រាងធ្វើ
វិសោធនម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២៕