បណ្ដាសមាជិកសភាផ្តល់សេចក្ដីសង្ឃឹមទៅលើក្បាលម៉ាស៊ីនថ្មីរបស់រដ្ឋាភិបាល
|
បណ្ដាសមាជិកសភាផ្តល់សេចក្ដីសង្ឃឹមទៅលើក្បាលម៉ាស៊ីនថ្មីរបស់រដ្ឋាភិបាល |
(VOV)_នាថ្ងៃទី២៨ កក្កដា រដ្ឋសភាបានអនុម័តទៅសំណើររបស់នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលស្ដីអំពីការចាត់តាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងសមាជិកនានាក្នុងរដ្ឋា
ភិបាល។ បណ្ដាសមាជិកសភាជឿជាក់ថាសមូហភាពរដ្ឋាភិបាល អ្នកប្រមុខរដ្ឋាភិបាល
ក្នុងអាណត្តិ ២០១៦-២០២១ នឹងមានការផ្លាស់ប្តូរថ្មីខ្លាំងក្លាដើម្បីនាំប្រទេសជាតិឆ្លង
ផុតពីការលំបាកសាកល្បង ធ្វើសមាហរណកម្មសេដ្ឋកិច្ចប្រកបដោយជោគជ័យ។ សមា
ជិកសភា Phan Nguyen Nhu Khue មណ្ឌលទីក្រុងហូជីមិញ បានអោយដឹងថា៖
“ ខ្ញុំឯកភាពយ៉ាងខ្ពស់ចំពោះការសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រី។ នោះគឺផ្តល់
សេចក្ដីសង្ឃឹមទៅលើក្បាលម៉ាស៊ីនរដ្ឋាភិបាល អាណត្តិថ្មីនេះ ប្រកបដោយសកម្ម
មានការទទួលខុសត្រូវ យកជីវភាពរស់នៅរបស់ប្រជាជនជាគោលដៅខ្ពង់ខ្ពស់បំ
ផុត នាំមកនូវភាពសម្បូររុងរឿង សុភមង្គលសំរាប់ប្រជាជន៕”