បណ្ដាសម័យប្រជុំសំខាន់ៗក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាន (ATF) ២០១៩

(VOVWORLD) -នាថ្ងៃទី ១៥ខែមករានៅទីក្រុង Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តិទៅសម័យប្រជុំទេសចរណ៍ អាស៊ាន - សហព័ន្ធរុស្ស៊ីលើកទី ៩ ក្នុង ក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាន (ATF)។
បណ្ដាសម័យប្រជុំសំខាន់ៗក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាន (ATF) ២០១៩ - ảnh 1 លោក Nicolai Korolev អនុប្រធាននាយកដ្ឋានទេសចរណ៍សហព័ន្ធរុស្ស៊ី

នៅក្នុងសម័យប្រជុំនេះ អង្គប្រជុំបានពិភាក្សាអំពីសក្តានុពលទេសចរណ៍រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរុស្ស៊ី ព្រមទាំងធ្វើការវាយតម្លៃអំពីកម្រិតក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងភាគីទាំងពីរ។ ភាគីរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះគុណភាពទេសចរណ៍របស់បណ្តាប្រទេសអាស៊ាន អំពីទីមកដល់ កម្រិតសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចររុស្ស៊ី។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនេះ តំណាងសហព័ន្ធរុស្ស៊ីបានស្នើឲ្យបង្កើនបើកវគ្គបណ្តុះបណ្តាល ពង្រឹងភាសាររុស្ស៊ី និងវិធានការ ការពារសុវត្ថិភាពនានាដល់ភ្ញៀវទេសចរតាមរយៈ បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (ICT) ។

នាថ្ងៃដដែល សម័យប្រជុំនៃក្រុមការងារទេសចរណ៍អាស៊ាន - ឥណ្ឌាលើកទី ២១ ក៏បានប្រព្រឹត្តិទៅផងដែរ។ សម័យប្រជុំនេះ បានរៀងចំឡើងដោយប្រទេសម្ចាស់ផ្ទះវៀតណាម និងឥណ្ឌា។ នៅក្នុងសម័យប្រជុំនេះ សមាជិកអាស៊ាន បានចែករំលែក បទពិសោធន៍អំពីការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងទេសចរណ៍ប្រកបដោយចីរភាព ក៏ដូចជាពិភាគ្សាអំពីការអនុវត្ត "អនុស្សារណៈ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍" នាពេលខាងមុខ ជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ