បណ្ដាអង្គភាពអាជីវកម្មវៀតណាមតភ្ជាប់និងសហប្រិតបត្តិការជាមួយគ្នាដើម្បីជំរុញការនាំចេញ
|
បណ្ដាអង្គភាពអាជីវកម្មវៀតណាមតភ្ជាប់និងសហប្រិតបត្តិការជាមួយគ្នាដើម្បីជំរុញការនាំចេញ |
(VOV)_នាថ្ងៃទី១៤មេសា ក្រសួងឧស្សាហ-ពាណិជ្ជកម្មបានរៀបចំវេទិកា៖
ជំរុញការនាំចេញ វៀតណាម ២០១៦ ដោយប្រធានបទ៖លើកកំពស់សមត្ថភាពប្រ
កួតប្រជែងរបស់អង្គភាពអាជីវកម្មវៀតណាម ក្តាប់ជាប់ឱកាសពីបណ្ដាកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ទីផ្សារនាំចេញ។ នៅទីនេះ អង្គសន្និ
សីទបានចាត់ទុកថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដំណើការធ្វើសមាហរណកម្មសេដ្ឋ
កិច្ចអន្តរជាតិរបស់វៀតណាមទទួលបានសមិទ្ធិផលគួរអោយកត់សម្គាល់ច្រើន។
ក្នុងវិស័យនាំចេញ ទំនិញវៀតណាមបាននាំចេញទៅប្រទេសចំនួនជាង២០០លើ
ពិភពលោក។ ពិសេស ក្នុងឆ្នាំ ២០១៥ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញទំនិញរបស់
វៀតណាមទទួលបាន១៦០ពាន់លានដុល្លារអាមេរិក។ អង្គសន្និសីទក៏បានចាត់
ទុកថា៖ នាពេលខាងមុខនេះ បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានចុះហត្ថ
លេខានិងចូលជាធរមាន អង្គភាពអាជីវកម្មវៀតណាមត្រូវតភ្ជាប់ សហប្រតិបត្តិ
ការជាមួយគ្នាដើម្បីឆ្លងផុតពីការលំបាកសាកល្បង និងទទួលបានជោគជ័យក្នុង
ការនាំចេញ។ ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្ម ពន្លឿនពាណិជ្ជកម្មនាពេលខាង
មុខនេះ លោក Bui Huy Son ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម ក្រសួងឧស្សា
ហ-ពាណិជ្ជកម្មវៀតណាមបានអោយដឹងថា៖
“ ឆ្នាំ ២០១៦ យើងខ្ញុំនឹងជំរុញខ្លាំងថែមទៀត ការជួយឧបត្ថម្ភសំរាប់អង្គភាព
អាជីវកម្ម។ដំបូងបង្អស់គឺផ្គត់ផ្គង់ និងចែករំលែកព័ត៍មាន វិភាគព័ត៍មានអំពិក្រុម ប្រ
ភេទទំនិញចំពោះទីផ្សារជាក់ស្ដែងនិមួយៗ។ បន្ទាប់មក គឺអនុវត្តសកម្មភាពជួយ
ឧបត្ថម្ភលើកកំពស់សមត្ថភាពប្រកួតប្រជែងសំរាប់អង្គភាពអាជីវកម្មនាំចេញ៕”