បណ្ដាអ្នកចរចារ TPP ដំណើរកិច្ចប្រជុំនៅជប៉ុន

(VOVWORLD) - នាថ្ងៃទី ៣០ តុលា បណ្ដាប្រធានក្រុមចរចារនៃប្រទេសចំនួន ១១ ដែល ចូលរួមកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្ធប៉ាស៊ីហ្វិក (TPP) បានចាប់ផ្តើមការពិភាក្សា ដែលអូសន្លាយក្នុងរយៈពេល ៣ ថ្ងៃ នៅទីក្រុង Urayasu ខេត្ត Chiba របស់ជប៉ុន សំដៅឆ្ពោះទៅការទទួលបានកិច្ចព្រមព្រៀងនាសប្តាហ៍ខាងមុខអំពីការអនុវត្ត TPP ដោយគ្មានការចូលរួមរបស់អាមេរិក។
បណ្ដាអ្នកចរចារ TPP ដំណើរកិច្ចប្រជុំនៅជប៉ុន  - ảnh 1 បណ្ដាអ្នកចរចារ TPP ដំណើរកិច្ចប្រជុំនៅជប៉ុន 

(VOVworld) - នាថ្ងៃទី ៣០ តុលា បណ្ដាប្រធានក្រុមចរចារនៃប្រទេសចំនួន ១១ ដែល ចូលរួមកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្ធប៉ាស៊ីហ្វិក (TPP) បានចាប់ផ្តើមការពិភាក្សា ដែលអូសន្លាយក្នុងរយៈពេល ៣ ថ្ងៃ នៅទីក្រុង Urayasu ខេត្ត Chiba របស់ជប៉ុន សំដៅឆ្ពោះទៅការទទួលបានកិច្ចព្រមព្រៀងនាសប្តាហ៍ខាងមុខអំពីការអនុវត្ត TPP ដោយគ្មានការចូលរួមរបស់អាមេរិក។ ប្រធានក្រុមចរចារទាំង ១១ រូបនេះបានផ្លាស់ប្តូរមតិ ដើម្បីទទួលបានឯកភាពអំពីមាត្រាណាក្នុង TPP គប្បីបញ្ឈប់អនុវត្តដល់ពេលណា អាមេរិកវិលត្រឡប់មកកិច្ចព្រមព្រៀងនេះវិញ។ តាមនោះ មាត្រាចំនួន ៥០ អាចត្រូវ បានបញ្ឈប់អនុវត្ត ក្នុងនោះ ភាគច្រើនតម្រង់ទៅលើមាត្រាដែលអាមេរិកផ្តើមឡើង។ ដោយមានក្តីសង្ឃឹមថា៖ អាមេរិកនឹងវិលត្រឡប់មកកិច្ចព្រមព្រៀង TPP ប្រទេសម្ចាស់ ផ្ទះជប៉ុនចង់ផ្លាស់ប្តូរមាត្រាយ៉ាងហោចណាស់ដើម្បីអាចធានាបទដ្ឋាននៃកិច្ចព្រម ព្រៀងនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ