បណ្ដាអ្នកវិទ្យាសាស្ត្រស្វីសសន្និដ្ឋានអំពីមូលហេតុនៃ ការស្លាប់របស់លោក Yasser Arafat
|
អតីតប្រធានាធិបតីប៉ាឡេស្ទីន លោក Yasser Arafat (Image: baoquangngai.vn) |
(VOVworld) – បណ្ដាអ្នកវិទ្យាសាស្ត្រស្វីសបានចាត់ទុកថា៖ ៨៥% លទ្ធភាព នៃការស្លាប់របស់អតីតប្រធានាធិបតីប៉ាឡេស្ទីន លោក Yasser Arafat ត្រូវបាន
បំពុលដោយសារជាតុវិទ្យុសកម្ម Polonium-210។ របាយការណ៍នេះត្រូវបាន
ផ្ញើរដល់រដ្ឋអំណាចជនជាតិប៉ាឡេស្ទីន (PNA) នាថ្ងៃទី ៥ វិច្ឆិកា។ គណៈកម្មា
ធិការប៉ាឡេស្ទីនទទួលបន្ទុកការស៊ើបអង្គេតមរណៈភាពនៃលោក Arafat ក៏
បានឲ្យដឹងថា៖ ស្ថាប័ននេះក៏ទទួលបានលទ្ធផលនៃការពិនិត្យពីរុស្ស៊ី នាថ្ងៃទី
២ វិច្ឆិកា។ លទ្ធផលនេះនឹងត្រូវបានប្រកាសយ៉ាងឆាប់ៗ បន្ទាប់ពីបណ្ដាអ្នក
ជំនាញការនៃ គណៈកម្មាធិការពោលខាងលើសម្រេចរួចរាល់ក្នុងការវាយតំ
លៃ។ ប្រតិកម្មចំពោះលទ្ធផលនៃបណ្ដាអ្នកវិទ្យាសាស្ត្រស្វីស អ្នកនាំពាក្យ
ក្រសួងការបរទេសអ៊ីស្រាអែល លោក Yigal Palmor នាថ្ងៃទី៦ វិច្ឆិកា បាន
អះអាងជាថ្មីម្តងទៀតថា៖ អ៊ីស្រាអែល មិនទាក់ទិនដល់មរណៈភាពរបស់
លោក Arafat ដូចជា ការចោទប្រកាន់របស់ PNA ហើយរ់ងចាំលទ្ធផលនៃ
ការធ្វើពិសោធន៍របស់ក្រុមអ្នកជំនាញការអាល្លឺម៉ង់និងរុស្ស៊ី៕