(VOVworld) - នាព្រឹកថ្ងៃទី២៩ មិថុនា បណ្ឌិតសភាសន្តិសុខប្រជាជនវៀតណាម បាន
រៀបចំពិធីទទួលកិត្តិនាមវីរៈជនកងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងសម័យកាលតស៊ូ
ប្រឆាំងអាមេរិកសង្គ្រោះជាតិ។តាំងពីឆ្នាំ១៩៤៦មក សាលាបានបណ្ដុះបណ្ដាលសិក្ខា
កាមរាប់សែននាក់ពីថ្នាក់មធ្យមសិក្សាដល់ឧត្តមសិក្សានិងក្រោយឧត្តមដោយមាន
វិញ្ញាសាបណ្ដុះបណ្ដាលជំនាញចំនួន១០។បណ្ដា ជំនាន់សិក្ខាកាមនាពេលបញ្ចប់ការ
សិក្សាជានិច្ចកាលបូជាអស់ពីកម្លាំងកាយចិត្តសំរាប់បុព្វហេតុរក្សាសន្តិសុខនយោ
បាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមរបស់ ប្រទេសជាតិ។
|
(រូបថត៖VGP) |
តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានលើកសរសើររាល់ស្នាដៃឆ្នើមដែលបណ្ឌិតបានទទួលក្នុងអំឡុង៦៩ ឆ្នាំកន្លង
ទៅ។លោកបានសង្កត់ធ្ងន់ថា៖
“ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងភារកិច្ចដែលបានដាក់ចេញ បណ្ឌិតសភា
សន្តិ សុខប្រជាជនត្រូវតែមានការយល់ដឹងដ៏ជ្រាលជ្រៅ លើកកំពស់ការប្ដេជ្ញាចិត្ត
ឆន្ទៈបដិ វត្តន៍របស់យុទ្ធជនសន្តិសុខ។កសាងសាលារឹងមាំ លើកកំពស់ថែមទៀត នូវគុណភាពអប់រំបណ្ដុះបណ្ដាល ផ្សាភ្ជាប់ជាមួយប្រសិទ្ធិភាពស្រាវជ្រាវ ប្រើ
ប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងនានា។បណ្ដុះ
បណ្ដាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ស្មោះត្រង់ជាដាច់ខាតជាមួយ
បក្ស រដ្ឋនិងប្រជាជន រួមចំណែកអនុវត្តល្អនូវតួនាទីជាសេនាធិការសំរាប់ បក្ស រដ្ឋ និងផ្នែកនគរបាល”៕