បណ្តាញផ្សព្វផ្សាយឥណ្ឌារំពឹងថាវៀតណាមនឹងចូលរួមចំណែកដ៏វិជ្ជមានក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ

(VOVWORLD) -  ដោយទទួលបានសម្លេងគាំទ្រសឹងតែដាច់ខាត ពោលគឺ ១៩២/១៩៣ សម្លេងនោះ  វៀតណាមត្រូវបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្នុងនាមជាប្រទេសតំណាងតែមួយគត់ សម្រាប់ក្រុមប្រទេសអាស៊ី - ប៉ាស៊ីហ្វិក។

បណ្តាញផ្សព្វផ្សាយឥណ្ឌារំពឹងថាវៀតណាមនឹងចូលរួមចំណែកដ៏វិជ្ជមានក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ - ảnh 1 តំណាងប្រទេសនានាជូនពរវៀតណាមដែលជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (រូបថតៈ TTXVN)

លើគេហទំព័រ IANS របស់ឥណ្ឌា នាថ្ងៃទី ៨ ខែមិថុនាបានបញ្ជាក់ថា ក្នុងតួនាទីថ្មី វៀតណាមអាចរួមចំណែកក្នុងការដោះស្រាយនូវបញ្ហានៅសេសសល្យរបស់ភ្នាក់ងារដែលមានអំណាចបំផុតនេះ ដែលកំពុងជាប់គាំង ដោយសារតែបញ្ហាសំខាន់ៗជាច្រើន ដូចជា: បញ្ហាស៊ីរី យេម៉ែននិងវេណេហ្ស៊ុយអេឡាជាដើម។

ទំព័រ IANS នេះបានដកស្រងមតិរបស់អនុរដ្ឋមន្ត្រីការបរទេស ឯកអគ្គរដ្ឋទូត និងជាប្រធានបេសកកម្មតំណាងវៀតណាមប្រចាំអង្គការសហប្រជាជាតិ លោក Dang Dinh Quy ដែលថ្លែងជាមួយអ្នកយកព័ត៍មាន ក្រោយពីការបោះឆ្នោតថា: ការដែលវៀតណាមបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនោះ បានបញ្ជាក់ឲ្យឃើញថា រាល់គោលការណ៍នៃឯករាជ្យភាពនិងកិច្ចសហប្រតិបត្តិការដែលកំពុងជំរុញ គោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ វៀតណាមនឹងខិតខំ មិនត្រឹមតែ ដោះស្រាយបញ្ហាប្រឈមជាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងដោះស្រាយបញ្ហាប្រឈមដែលមិនមែនជាប្រពៃណីដែលកំពុងកើតមានឡើងចំពោះសន្តិសុខអន្តរជាតិទៀតផង។

ក្នុងនាមជាប្រទេសមួយដែលចេញពីសង្រ្គាមជាច្រើនទសវត្សមក តាមរយៈបទពិសោធន៍របស់ខ្លួន វៀតណាមនឹងរួមចំណែកដល់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការស្ថាបនាឡើងវិញ ជាពិសេសក្នុងការគ្រប់គ្រងមីនបានបណ្តាលឱ្យមានការស្លាប់ជាច្រើនករណីនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ