បណ្តាតំបន់ក្នុងទូទាំងប្រទេសវៀតណាមរៀបចំមហាវិសាកបូជាឆ្នាំ ២០១៤


បណ្តាតំបន់ក្នុងទូទាំងប្រទេសវៀតណាមរៀបចំមហាវិសាកបូជាឆ្នាំ ២០១៤ - ảnh 1
បណ្តាតំបន់ក្នុងទូទាំងប្រទេសវៀតណាមរៀបចំមហាវិសាកបូជាឆ្នាំ ២០១៤ (Image: Vietnam+)

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាកំណើតរបស់ព្រះពុទ្ធឆ្នាំ
២០១៤ (ឆ្នាំ ២៥៥៨ តាមព្រះប្រតិទិន) គណៈរដ្ឋាបាលកិច្ចពុទ្ធសាសនាខេត្ត
Ba Ria-Vung Tau (ភាគខាងត្បូងវៀតណាម) បានរៀបចំមហាវិសាកបូជា ២០១៤
ក្នុងរយៈពេល ២ ថ្ងៃគឺ ថ្ងៃទី ១២ និងទី ១៣ ឧសភា ដោយមានការចូលរួមរបស់
ព្រះសង្ឃនិងភិក្ខុនីសង្ឍ ពុទ្ធសាសនិកចំនួន ៤ ពាន់​នាក់។ ក៏ក្នុងឱកាសនេះដែរ គណៈកម្មាវប្បធម៌ពុទ្ធសាសនាខេត្ត Quang Nam ក៏បានរៀបចំការតាំងពិពណ៌រ
សិល្បៈដោយមានប្រធានបទ “រដូវផ្កាឈូករីក”។ នាថ្ងៃទី ១៣ ឧសភា គណៈ
រដ្ឋាភិបាលពុទ្ធសាសនាខេត្ត  Thai Nguyen  (ភាគខាងជើងវៀតណាម) បាន
រៀបចំមហាវិសក្ខបូជាឆ្នាំ ២៥៥៨ (តាមពុទ្ធប្រតិទិន) ដោយមានការចូលរួម
របស់ព្រះសង្ឃភិក្ខុនីសង្ឃននិងពុទ្ធសាសនិករាប់ពាន់នាក់។ នាថ្ងៃដ៏ដែល គណៈតំណាងសមណសិស្សវៀតណាមប្រចាំនៅឥណ្ឌាបានរៀបចំមហា
វិសាកបូជាឆ្នាំ ២៥៥៨ (តាម ពុទ្ធប្រតិទិន) នៅវត្ត Ladakh – Budvihar រដ្ឋធានី
New Dehli ផងដែរ។ ពុទ្ធរបរិស័ទ្ធវៀតណាមប្រចាំនៅឡាវបានរៀបចំមហា វិសាកបូជាបួងសួងឲ្យប្រទេសជាតិមានសន្តិភាពប្រជាជនសុខដុមរម្យនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ