បណ្តាប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាពង្រឹងកិច្ចសហប្រតិបត្តិការ
(VOVWORLD) - នាថ្ងៃទី ៦ ខែមិថុនា កិច្ចប្រជុំឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១ ឆ្នាំ ២០២១( EAMJ 1/2021)បានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូរ។
ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចូលរួមក្នុងកិច្ចប្រជុំនេះ។ ចំពោះការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ប្រទេសទាំងអស់បានអះអាងការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការ គាំទ្រ និងជំរុញការចាក់វ៉ាក់សាំងលើទូទាំងពិភពលោក។ បណ្តាប្រទេសជាដៃគូបានបញ្ជាក់ពីការគាំទ្រអាស៊ាន និងតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តសុខក្នុងតំបន់។ ពិភាក្សាអំពីដំណើរការចរចាក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) បណ្តាប្រទេសមានបំណងឲ្យអាស៊ាន និងចិន កសាង COC ប្រកបដោយប្រសិទ្ធភាពជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ផង។ បណ្តាប្រទេស ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តការអត់ធ្មត់ មិនធ្វើយោធូបនីយកម្ម ដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើមូលដ្ឋាននៃច្បាប់អន្ដរជាតិ និង UNCLOS ១៩៨២ ជៀសវាងសកម្មភាពដែលបង្កើនភាពតានតឹង ដែលបង្កផលប៉ះពាល់ដល់ដំណើរការចរចា COC៕