បណ្តាប្រទេសជាសមាជិក NATO កាត់បន្ថយថវិការយោធា
|
ទីស្នាក់ការរបស់ NATO (រូបថតៈwww.nato.int ) |
(VOVworld)-ក្នុងរបាយការណ៍១ដែលទើបនឹងបានប្រកាស “បណ្តាញថ្នាក់ដឹកនាំ
អឺរ៉ុប” ជាអង្គការស្រាវជ្រាវយុទ្ធសាស្រ្តមានទីតាំងនៅអង់គ្លេសបានឲ្យដឹងថា ប្រទេសច្រើនជាសមាជិកអង្គការសន្ធិសញ្ញាអត្លង់ទិកខាងជើង (NATO) កំពុង
កាត់បន្ថយថវិការយោធា ដោយមិនអើពើដល់ការសន្យាយ៉ាងខ្លាំងពីថ្នាក់ដឹក នាំសម្ព័ន្ធមិត្តស្តីពីការរាំងស្កាត់និន្នាការនេះ។ តាមរបាយការណ៍ពោលខាងលើ
គឺ ប្រទេសអង់គ្លេស ប៊ុលហ្គារី កាណាដា អាល្លឺម៉ង់ ហ៊ុងហ្គារី និងអ៊ីតាលី កំពុង
ស្ថិត ក្នុងដំណើការកាត់បន្ថយចំណាយយោធាក្នុងឆ្នំា២០១៥ ខណៈពេលដែល
បារាំងព្យាករណ៍ថានឹងរក្សាកម្រិតចំណាយចាស់ដដែល។ លោក Ian Kearns
នាយក ស្ថាប័នស្រាវជ្រាវពោលខាងលើបានឲ្យដឹងថា ពីមុនមក ថ្នាក់ដឹកនាំ
NATO នៅ តែប្រកាសថា និន្នាការកាត់បន្ថយចំណាយយោធានៅបណ្តាប្រទេស
ជាសមាជិក របស់ខ្លួន គ្រាន់តែជាកាយវិការ “ផ្លាស់ប្តូរល្បែង” តែប៉ុណ្ណោះ ប៉ុន្តែ
រាល់ភស្តតាង សុទ្ធតែសរឲ្យឃើញថា សកម្មភាពទាំងអស់នេះកំពុងប្រព្រឹត្តទៅ
យ៉ាងទៀតទាត់ ៕