បណ្តាប្រទេសឈូងសមុទ្រពែក្សចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី “សាមគ្គីភាពនិងស្ថិរភាព”
(VOVWORLD) - ព្រះអង្គម្ចាស់ Mohammed bin Salman បានសង្កត់ធ្ងន់ថា៖ ការខិតខំទាំងនេះបានជួយសម្រេចបានព្រមព្រៀងលើសេចក្តីប្រកាស Al-Ula ដែលបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលនេះ ដោយបញ្ជាក់ពីចំណងសាមគ្គីភាពនិងស្ថិរភាពនៃឈូងសមុទ្រពែក្ស អារ៉ាប់ និងអ៊ីស្លាមផងដែរ។
មេដឹកនាំចូលរួមក្នុងកិច្ចប្រជុំកំពូល GCC (រូបថតៈReuters) |
នាថ្ងៃទី ៥ ខែមករា ព្រះអង្គម្ចាស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman បានជូនដំណឹងថាបណ្តាប្រទេសសមាជិកឈូងសមុទ្រពែក្ស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្ពោះទៅរក “សាមគ្គីភាពនិងស្ថិរភាព” នៅឯកិច្ចប្រជុំកំពូលនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) សំដៅពិភាក្សាអំពីវិធានការដកបទដកទណ្ឌកម្មអស់រយៈពេល ៣ ឆ្នាំកន្លងមកចំពោះប្រទេសកាតា។ ព្រះអង្គម្ចាស់ Mohammed bin Salman បានសង្កត់ធ្ងន់ថា៖ ការខិតខំទាំងនេះបាន ជួយសម្រេចបានព្រមព្រៀងលើសេចក្តីប្រកាស Al-Ula ដែលបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលនេះ ដោយបញ្ជាក់ពីចំណងសាមគ្គីភាពនិងស្ថិរភាពនៃឈូងសមុទ្រពែក្ស អារ៉ាប់ និងអ៊ីស្លាមផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Al – Ula របស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី ៥ ខែមករា ថ្នាក់ដឹកនាំនៃប្រទេសសមាជិក GCC ទាំង ៦ បានចុះហត្ថលេខាលើឯកសារចំនួន ២ រួមមានសេចក្តីប្រកាសអាល់ Al – Ula និងសេចក្តីប្រកាសព័ត៌មានចុងក្រោយនៃកិច្ចប្រជុំនេះផងដែរ៕