បណ្តាប្រទេសនៅឈូងសមុទ្រពែក្សស្វែងរកវិធីដើម្បីដោះស្រាយជម្លោះ

(VOVWORLD) - នាថ្ងៃទី ២៧ ខែធ្នូ រដ្ឋមន្រ្តីការបរទេសនៃប្រទេសឈូងសមុទ្រពែក្ស បានរៀបចំសន្និសិទតាមប្រព័ន្ធវីដេអូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅមុនកិច្ចប្រជុំកំពូលប្រចាំតំបន់នៅខែក្រោយ ក្នុងបរិបទដែលភាគីនានាខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការខ្វែងគំនិតគ្នារវាងសម្ព័ន្ធភាពចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនិងប្រទេសកាតា។
បណ្តាប្រទេសនៅឈូងសមុទ្រពែក្សស្វែងរកវិធីដើម្បីដោះស្រាយជម្លោះ - ảnh 1រូបឧទាហរណ៍ (ប្រភព៖ AFP)

រដ្ឋមន្រ្តីការបរទេសនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បារ៉ែន       អូម៉ង់និងគុយវែត បានចូលរួមសន្និសីទដែលរៀបចំឡើងដោយប្រទេសបារ៉ែនខណៈដែល ប្រទេសកាតាបានចាត់បញ្ជូនអនុរដ្ឋមន្រ្តីការបរទេសទៅចូលរួមព្រឹត្តិការណ៍នេះតែប៉ុណ្ណោះ។

តំណាងមកពីប្រទេសជាសមាជិកចំនួន ៦ នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) បានលើកសំណើនានាដែលពាក់ព័ន្ធនឹងការគាំទ្រនិងពង្រឹងកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្សក្នុងវិស័យជាច្រើនដូចជានយោបាយ សេដ្ឋកិច្ចនិងសង្គម។ រដ្ឋមន្ត្រីការបរទេសនៃប្រទេស GCC នឹងរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំកំពូល GCC លើកទី ៤១ នៅថ្ងៃទី ៥ ខែមករាឆ្នាំ ២០២១ ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ