បណ្តាប្រទេសនៅលើពិភពលោកខិតខំប្រឹងប្រែងទប់ស្កាត់Covid-19

(VOVWORLD) - នាថ្ងៃទី ១៣ ខែមិនា អ៊ុយក្រែនបានប្រកាសបិទព្រំដែនជាមួយជនបរទេស យ៉ាងហោចណាស់ ២ សប្តាហ៍ ហើយបញ្ឈប់រាល់សកម្មភាពតាមផ្លូវអាកាស។ នាថ្ងៃដដែលអាជ្ញាធរអ៊ុយក្រែនបានប្រកាសករណីស្លាប់ដោយសារ Covid-19 ជាលើកដំបូង។
បណ្តាប្រទេសនៅលើពិភពលោកខិតខំប្រឹងប្រែងទប់ស្កាត់Covid-19 - ảnh 1 បុគ្គលិកពេទ្យបញ្ជូនអ្នកជម្ងឺ ទៅមន្ទីរពេទ្យ (រូបថត៖ THX / TTXVN)

ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១៣ ខែមិនាបានប្រកាសស្ថានភាពអាសន្នជាតិ សំដៅទប់ទល់នឹង Covid-19 ក្នុងបរិបទ ដែលជំងឺរាតត្បាតនេះ កំពុងឆ្លងរាល ដាលនៅប្រទេសនេះ។ ការប្រ កាសភាពអាសន្នជាតិ នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក រ៉ៃអង្គាសប្រាក់បានចំនួន ៥០ ពាន់លានដុល្លារអាមេរិកសម្រាប់រដ្ឋ និងតំបន់នានានៅសហរដ្ឋអាមេរិក ក្នុងកិច្ចប្រឹងប្រែងរួមដើម្បីប្រយុទ្ធនឹងការរាតត្បាតនៃជំងឺ Covid-19។ នាបច្ចុប្បន្ន សហរដ្ឋអាមេរិកបានបញ្ជាក់ថាមានករណីផ្ទុក Covid-19 ចំនួន ១៧០០ នាក់ ហើយ ៤១ នាក់ត្រូវស្លាប់។

នាថ្ងៃទី ១៣ ខែមិនា អ៊ុយក្រែនបានប្រកាសបិទព្រំដែនជាមួយជនបរទេស យ៉ាងហោចណាស់ ២ សប្តាហ៍ ហើយ បញ្ឈប់រាល់សកម្មភាពតាមផ្លូវអាកាស។ នាថ្ងៃដដែលអាជ្ញាធរអ៊ុយក្រែនបានប្រកាសករណីស្លាប់ដោយសារ Covid-19 ជាលើកដំបូង។

នាថ្ងៃទី ១៣ ខែមិនា បណ្ដាប្រទេសដូចជា ដាណឺម៉ាក ប៉ូឡូញ អូទ្រីស និងសាធារណរដ្ឋស៊ីប បានប្រកាសបិទព្រំដែនជាមួយភ្ញៀវទេសចរបរទេសទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស SARS-CoV-2 ដែលបណ្តាលឱ្យមានជំងឺ COVID-១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ