បណ្តាប្រទេសអាមេរិកខាងត្បូងនឹងពិភាក្សាអំពីគោលនយោបាយដើម្បីការពារព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន

(VOVWORLD) -ក្នុងសេចក្តីថ្លែងការណ៍រួម ប្រេស៊ីល - ឈីលីនោះ ថ្នាក់ដឹកនាំទាំងពីររូបបានឲ្យដឹងថា រាល់ការសាកល្បងអំពីបរិស្ថានត្រូវដោះស្រាយដោយគោរពអធិបតេយ្យភាពជាតិនៃប្រទេសនីមួយៗ។

នាថ្ងៃទី ២៨ ខែសីហា ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រកាសថា បណ្ដាប្រទេសអាមេរិកខាងត្បូងនឹងបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើគោលនយោបាយរួម ស្ដីពីកិច្ចការពារព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន។ ជំនួបនេះនឹងប្រព្រឹត្តិទៅនៅប្រទេសកូឡុំប៊ីនៅថ្ងៃទី ៦ ខែកញ្ញា។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីឈីលីលោក Sebastian Pinera នៅ ទីក្រុង Brasilia នោះ  ប្រធានាធិបតី លោក Bolsonaro បានឲ្យដឹងថាជំនួបជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់ លើកលែងតែប្រទេសវេណេស៊ុយអេឡានោះ នឹងពិភាក្សាអំពីគោលនយោបាយរួមស្តីពីកិច្ចការពារព្រៃអាម៉ាហ្សូន ហើយកិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅទីក្រុង Leticia នៃប្រទេសកូឡុំប៊ី។

ក្នុងសេចក្តីថ្លែងការណ៍រួម ប្រេស៊ីល - ឈីលីនោះ ថ្នាក់ដឹកនាំទាំងពីររូបបានឲ្យដឹងថា រាល់ការសាកល្បងអំពីបរិស្ថានត្រូវដោះស្រាយដោយគោរពអធិបតេយ្យភាពជាតិនៃប្រទេសនីមួយៗ ហើយប្រទេសនីមួយៗត្រូវគ្រប់គ្រងការប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួនដោយផ្អែកលើកាតព្វកិច្ចបរិស្ថាន ក៏ដូចជាតម្រូវការរបស់ប្រជាជន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ