បណ្តាប្រទេសអាស៊ីនិងអាមេរិកចាប់ផ្តើមការធ្វើសមយុទ្ធសន្តិសុខនាវាចរណ៍

(VOVWORLD) -អ្នកនាំពាក្យកងកម្លាំងការពារឆ្នេរសមុទ្រ ហ្វីលីពីន លោក Armand Balilo បានឲ្យដឹងថា ការធ្វើសមយុទ្ធនេះសំដៅជួយឲ្យបណ្ដាប្រទេស ដោះស្រាយរាល់ការព្រួយបារម្ភរួម ដែលគំរាមកំហែងដល់សន្តិសុខនាវាចរណ៍នៅតំបន់អាស៊ាន ដូចជា៖ ការនេសាទត្រីខុសច្បាប់ ការរត់ពន្ធ និងការជួញដូរគ្រឿងញៀន និងមនុស្ស។
បណ្តាប្រទេសអាស៊ីនិងអាមេរិកចាប់ផ្តើមការធ្វើសមយុទ្ធសន្តិសុខនាវាចរណ៍ - ảnh 1 (ប្រភព: Naval Today)

នាថ្ងៃទី ២៨ ខែសីហា ការធ្វើសមយុទ្ធសន្តិសុខនាវាចរណ៍មានឈ្មោះថា ការហ្វឹកហ្វឺន និងកិច្ចសហប្រតិបត្តិការ អាស៊ីអាគ្នេយ៍ (SEACAT) បានចាប់ផ្ដើមនៅប្រទេសហ្វីលីពីន ដោយមានការចូលរួមរបស់នាវិកនិង កម្លាំងការពារឆ្នេរសមុទ្រចំនួន ១០០ នាក់ មកពីប្រទេសអាស៊ី ចំនួន ៨ (បង់ក្លាដែស ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និង វៀតណាម ហ្វីលីពីន) និងអាមេរិក។ តាមគម្រោង ផែនការនេះនឹងអូសបន្លាយក្នុងរយៈពេល មួយសប្តាហ៍។អ្នកនាំពាក្យកងកម្លាំងការពារឆ្នេរសមុទ្រ ហ្វីលីពីន លោក Armand Balilo បានឲ្យដឹងថា ការធ្វើសមយុទ្ធនេះសំដៅជួយឲ្យបណ្ដាប្រទេស ដោះស្រាយរាល់ការព្រួយបារម្ភរួម ដែលគំរាមកំហែងដល់សន្តិសុខនាវាចរណ៍នៅតំបន់អាស៊ាន ដូចជា៖ ការនេសាទត្រីខុសច្បាប់ ការរត់ពន្ធ និងការជួញដូរគ្រឿងញៀន និងមនុស្ស។ នេះគឺជាឱកាសមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នដែលទាក់ទិនដល់សន្តិសុខលើសមុទ្ររបស់ប្រទេសនេះផងដែរ។

 ការធ្វើសមយុទ្ធនេះបានអនុវត្តន៍ នៅភាគខាងលិចឈូងសមុទ្រ Subic Zambales និងសមុទ្រ Sulu ប្រទេសហ្វីលីពីន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ