បណ្តាប្រទេសអាស៊ានបូព៌ាពិភាគ្សាអំពីលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេស

ក្នុងក្របខ័ណ្ឌនៃសន្និសីទតំបន់កំណើនអាស៊ានបូព៌ា(EAGA)ដែលប្រព្រឹត្ត ទៅពីថ្ងៃទី
១៤ ដល់ថ្ងៃទី ១៦ ឧសភានៅទីក្រុង Balikpapan របស់ឥណ្ឌូនេស៊ី បណ្តាប្រទេសជា
សមាជិករួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៊្រុយណេ និងហ្វីលីពីន បានពិភាគ្សាអំពី
លទ្ធភាពបង្កើត តំបន់សេដ្ឋកិច្ចពិសេសនៅបណ្តា តំបន់ជាប់ព្រំដែន។ តាមអគ្គលេ
ខាធិការក្រសួងសមុទ្រនិងមុខរបរនេសាទត្រី ឥណ្ឌូនេស៊ី Gellywn Jusuf ថា សកម្ម
ភាព សហប្រតិបត្តិការនៅតំបន់ព្រំដែន នានារវាងបណ្តាប្រទេសជាសមាជិក EAGA
នៅមានកំរឹត មិនទាន់ពង្រិកបាន សក្តានុភាពដែលមានស្រាប់ទេ។ ដូច្នេះ ការបង្កើត តំបន់សេដ្ឋកិច្ចពិសេសនៅ ទីនេះគឺចាំបាច់ សំដៅជម្រុញកិច្ចសហប្រតិបត្តិការ វិនិ
យោគ និងពាណិជ្ជកម្ម ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ