បណ្តាប្រទេសអាហ្រ្វិកខាងកើត អាមេរិក និងEU ធ្វើសមយុទ្ធរួមនៅ Rwanda

(VOVWORLD) -នាថ្ថៃទី ១៤ សីហា កងកម្លាំងទ័ពមកពីបណ្ដាប្រទេសនៅតំបន់ អាហ្រ្វិកខាងកើត អាមេរិក   និងសហភាពអឺរ៉ុប (EU) បានចាប់ផ្ដើមធ្វើសមយុទ្ធរួម ដែលគ្រោងនឹងអូសបន្លាយក្នុងរយៈពេល ២ សប្តាហ៍ចាប់ពីថ្ងៃ ទី ១៤ ដល់ ថ្ងៃទី ២៩ សីហា។ 
បណ្តាប្រទេសអាហ្រ្វិកខាងកើត អាមេរិក  និងEU ធ្វើសមយុទ្ធរួមនៅ  Rwanda - ảnh 1 (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ការធ្វើសមយុទ្ធ "Shared Accord 2018" បានប្រព្រឹត្តិទៅនៅភាគខាងត្បូងប្រទេស Rwanda ដោយផ្ដោតទៅលើខ្លឹមសារបញ្ជា និងប្រតិកម្មរហ័សលើវិស័យសុខាភិបាល។ វគ្គសមយុទ្ធនេះ មានគោលបំណង កែលម្អសមត្ថភាពរបស់បណ្ដាប្រទេសអាហ្រ្វិកខាងកើត សំដៅទប់ទល់នឹងការសាកល្បងសន្តិសុខនៅក្នុងតំបន់ និងផ្ដោតទៅលើសមត្ថភាព និងការជួយឧបត្ថម្ភរបស់កងទ័ពនៃបណ្ដាប្រទេសអាហ្វ្រិកចំពោះកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងសហភាពអាហ្វ្រិក។

ការធ្វើសមយុទ្ធនេះទទួលបានការចូលរួមរបស់កងទ័ពបណ្ដាប្រទេស ដូចជា៖Botswana ហ្គាបុង  អាល្លឺម៉ង់ ម៉ាឡាវី ម៉ារ៉ុក ហូល្លង់ កុងហ្គោ សេណេហ្គាល  អាមេរិក សំប៊ី វ៉ាន់ដា ព្រមទាំងតំណាងអង្គការសហប្រជាជាតិនិងគណៈកម្មាធិការ កាកបាទក្រហម អន្តរជាតិ(ICRC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ