បណ្តា​ប្រទេសអា​ហ្រ្វិកចូលរួមគំនិតផ្តួចផ្តើមសន្តិភាព​សម្រាប់ជម្លោះអ៊ុយក្រែន

(VOVWORLD) - ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានី Cape Town កាលពីម្សិលថ្ងៃទី ១៦ ឧសភា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky បានយល់ព្រមទទួលគណៈប្រតិភូ និងមេដឹកនាំអាហ្វ្រិក ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីសម្រាប់ជម្លោះនៅអ៊ុយក្រែន។
បណ្តា​ប្រទេសអា​ហ្រ្វិកចូលរួមគំនិតផ្តួចផ្តើមសន្តិភាព​សម្រាប់ជម្លោះអ៊ុយក្រែន - ảnh 1ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ។ រូបថត៖ AFP/TTXVN

តាមការគ្រោងទុក ថាមេដឹកនាំអាហ្វ្រិកចំនួន៦រូប នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ និងគៀវឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជួយស្វែងរកដំណោះស្រាយសន្តិវិធីសម្រាប់ជម្លោះ។

លោកប្រធានាធិបតី Ramaphosa បានឲ្យដឹងថា លោកមានកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែនកាលពីចុងសប្តាហ៍កន្លងទៅ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកបានបង្ហាញពីគំនិតផ្តួចផ្តើមរបស់អាហ្វ្រិកខាងត្បូង ហ្សំប៊ី សេណេហ្គាល់ សាធារណរដ្ឋកុងហ្គោ អ៊ូហ្គង់ដា និងអេហ្ស៊ីប ដល់មេដឹកនាំនៃភាគីទាំងពីរ។

យោងតាមមេដឹកនាំអាហ្វ្រិកខាងត្បូង អង្គការសហប្រជាជាតិ និងសហភាពអាហ្វ្រិក (AU) ត្រូវបានជូនដំណឹងអំពីផែនការនេះ ហើយបានសម្តែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់បណ្តាប្រទេសអាហ្វ្រិក។ ទោះយ៉ាងណា ក៏ដោយ លោក Ramaphosa មិនបានលើកឡើងពីពេលវេលាជាក់លាក់នៃកិច្ចប្រជុំនោះទេ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ