(VOVWORLD) -រាល់វិធានការតបតវិញនេះ នឹងត្រូវបានគណៈកម្មការអឺរ៉ុប (EC) អនុម័ត នៅក្នុងកិច្ចប្រជុំមួយដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ មិថុនាខាងមុខ។
(ប្រភព៖ Reuters) |
នាថ្ងៃទី ១៤ មិថុនា បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពគាំទ្រលើផែនការដំឡើងពន្ធនាំចូលចំពោះ ទំនិញដែលមានតម្លៃ 2,8 ពាន់លានអឺរ៉ូ (ប្រមាណ 3,3 ពាន់លានដុល្លារអាមេរិក) របស់អាមេរិក ដែលនាំចេញទៅ EU។
រាល់វិធានការតបតវិញនេះ នឹងត្រូវបានគណៈកម្មការអឺរ៉ុប (EC) អនុម័ត នៅក្នុងកិច្ចប្រជុំមួយដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ មិថុនាខាងមុខ។ តាមការរំពឹងទុក ផែនការទាំងនេះនឹងត្រូវបានអនុវត្តន៍នាចុងខែមិថុនា ឬដើមខែ កក្កដា៕