បណ្តាប្រទេសSNGប្រឆាំងជំទាស់ការបំន្លែងប្រវត្តិសាស្រ្តរបស់សង្រ្គាមលោក លើកទី២
|
រូបថតៈ អ៊ីនធឺណែត |
(VOVworld)-តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ITAR-TASSថា នាថ្ងៃទី៩តុលា
សន្និសីទរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសជាសមាជិកសហគមន៍បណ្តា
ប្រទេសឯករាជ SNG បានប្រព្រឹត្តទៅនៅរដ្ឋធានី Mink របស់ប្រទេសប៉េឡារុស។
ចូលរួមសន្និសីទ មានបណ្តារដ្ឋមន្រ្តីការបរទេស SNG។ នៅទីនេះ បណ្តាតំណាង បានព្រមព្រៀងអនុម័តលើពង្រាងច្បាប់ជា សេចក្តីអំពាវនាវរបស់ថ្នាក់ដឹកនាំ នៃ
បណ្តាប្រទេស SNG បញ្ចូនប្រជាជននៃបណ្តាប្រទេស SNG និងសហគម៍អន្តរ
ជាតិ ក្នុងឱកាសរំលឹកខួបលើកទី៧០នៃជ័យជំនេះលើពួកហ្វាសីត។ សំណុំឯក
សារ នេះ បានអះអាងនូវសារៈសំខាន់របស់ប្រវត្តិសាស្ត្រ និងសំដៅអប់រំជំនាន់
វ័យក្មេង មានមោទនភាពអំពីបុព្វបុរស។ ឯកសារនេះក៏ជាក្តី អំពាវនាវរារាំង
រាល់ការបំប្លែងប្រវត្តិសាស្រ្តក្នុងសង្រ្គាមលោកលើកទី២ផងដែរ។
ថ្លែងមតិក្រោយសន្និសីទ រដ្ឋមន្ត្រីការបរទេសប៉េឡារុស បានលើកច្បាស់ថា សេចក្តីអំពាវនាវពោលខាងលើមានសារៈសំខាន់ជាពិសេស៕