បណ្តាអ្នកផ្តល់ជំនួយដាស់តឿនក្រិកព្រមទទួលលក្ខណះឧបត្ថម្ភហិរញ្ញវត្ថុ

បណ្តាអ្នកផ្តល់ជំនួយដាស់តឿនក្រិកព្រមទទួលលក្ខណះឧបត្ថម្ភហិរញ្ញវត្ថុ - ảnh 1
បាតុកម្មនៅក្រិច (http://e-info.vn)


(VOVWORLD)ការចរចារនាថ្ងៃទី៥កុម្ភះរវាងរដ្ឋាភិបាលក្រិកជាមួយតំណាងក្រុមអ្នកផ្តល់ជំនួយ
អន្តរជាតិរួមមានគណះកម្មការអឺរ៉ុប​(​ EC)  ​ធនាគារកណ្តាលអឺរ៉ុប (ECB)​នឹងមូលនិធិ រូបីយវត្ថុ(IMF)បានធ្លាក់ទៅក្នុងភាពទល់ច្រក។ ភាគីទាំងឡាយមិនព្រមព្រៀងគ្នាបានអំពីមាត្រាទាំងអស់របស់កញ្ចប់ជួយសង្គ្រោះ
ហិរញ្ញវត្ថុទី២​​ចំនួន​១៣០​ពាន់លានអឺរ៉ូ​សំរាប់ក្រិកទេ។ក្នុងពេលនោះ​ក្រុមអ្នកផ្តល់ជំនួយ
អន្តរជាតិ​បានចេញឧសានវាទ​ឲ្យ រដ្ឋាភិបាលក្រិកថា៖ត្រូវមានចំលើយសកម្មចំពោះ
បណ្តាលក្ខណះជួយឧបត្ថម្ភហិរញ្ញ វត្ថុមុនម៉ោង១១ថ្ងៃទី៦កុម្ភះ។ការខ្វែងគំនិតផ្តោត
ទៅលើការដែលក្រុមអ្នកផ្តល់ជំនួយ អន្តរជាតិសំណូមពរក្រិកអនុវត្តបណ្តាកិច្ចសន្យា
បំពេញបន្ថែមក្នុងគោលនយោបាយ រិតត្បិត​ តាមនោះ​​ក្រិកនឹងត្រូវកាត់បន្ថយប្រាក់ខែ
អប្យបរិមាក្នុងវិស័យឯកជន​ប្រាក់ខែ អ្នកចូលនិវត្ត​នឹងលុបចោលប្រាក់ខែទី​១៣​ទី​១៤​
ជាដើម។ ក្នុងថ្ងៃដ៏ដែល នាយករដ្ឋមន្រ្តីក្រិក​​ Lucas Papademosឲ្យដឹងថា៖មេដឹកនាំ គណះបក្សសំខាន់ចំនួន៣​​បានឯកភាពអំពីការកាត់បន្ថយប្រាក់ខែ​នឹងបណ្តាកំណែ
ទមរង់ផ្សេង​ដូចជាផ្នែក១​នៃផែនការកាត់បន្ថយការចាយវាយ​ដែលមានតំលៃជាប្រាក់
ស្មើនឹង​១,៥%នៃ​ GDPរបស់ប្រទេសនេះសំដៅជៀសវាងពីគ្រោះអាសន្នធនក្ស័យ។ បើសិនជាបណ្តាការចរចារជាមួយក្រុមអ្នកផ្តល់ជំនួយត្រូវបរាជ័យ​ក្រិកនឹងត្រូវប្រឈម មុខនឹងគ្រោះអាសន្នធនក្ស័យ​ពេលត្រូវសងខ្ទង់ប្រាក់បំណុល​ចំនួន១៤,៤ពាន់លាន
អឺរ៉ូ​នាថ្ងៃទី​២០​ខែមិនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ