|
អតីតប្រធានាធិបតីប៉ាណាម៉ាលោក Ricardo Martinelli (រូបថត៖AFP) |
(VOVworld) - នាថ្ងៃទី២២ ធ្នូ សារព័ត៌មានប៉ាណាម៉ា ចុះផ្សាយថា អាជ្ញាធរ ប្រទេស
នេះបានចាប់ឃាត់ខ្លួនអតីតប្រធានាធិបតីលោក Ricardo Martinelli មួយ ថ្ងៃក្រោយពី
តុលាការកំពូលចេញដីការចាប់ឃាត់ខ្លួនដោយចោទប្រកាន់លោករូប នេះពីបទប្រើ
ប្រាស់មូលនិធិសាធារណៈដើម្បីតាមដានមនុស្សជាង១៥០នាក់ ដោយខុសច្បាប់។
លោក Martinelli បានកាន់អំណាចដឹកនាំប៉ាណាម៉ាចាប់ពី ឆ្នាំ២០០៩ដល់ឆ្នាំ២០១៤។
លោកត្រូវប្រឈមមុខជាមួយការចោទប្រកាន់រាប់សិ បខុសគ្នាទៀតទាក់ទិនដល់
អំពើពុករលួយ។នាបច្ចុប្បន្ន អាជ្ញាធរប៉ាណាម៉ា កំពុងដំណើរការ ស៊ើបអង្កេតចំនួន
៦ចំពោះលោក Martinelli៕