ប៉ាណាម៉ាអះអាងនូវការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើលាងប្រាក់


ប៉ាណាម៉ាអះអាងនូវការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើលាងប្រាក់ - ảnh 1
ប៉ាណាម៉ាអះអាងនូវការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើលាងប្រាក់ (Image: VNA)

(VOVworld) – ប៉ាណាម៉ាត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយបារាំងក៏ដូច
ជាប្រទេសផ្សេងៗទៀតលើពិភពលោកក្នុងការបង្ការប្រឆាំងនឹងអំពើគេចពន្ធនិង
ការលាងប្រាក់។ នៅជំនួបចរចារតាមទូរស័ព្ទជាមួយសមភាគីបារាំង Fracois Hollande
នាថ្ងៃទី ៨ មេសា ប្រធានាធិបតីប៉ាណាម៉ា លោក Juan Carlos Varela បានអះអាង
ថា៖ ប៉ាណាម៉ាសន្យាសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ សំដៅទប់ទល់
នឹងសកម្មភាពហិរញ្ញវត្ថុនិងសេវ៉ាកម្មអង្គភាពអាជីវកម្មខុសច្បាប់។ លោកបាន
អះអាងថា៖ រដ្ឋាភិបាលប៉ាណាម៉ាទទួលបានការបោះជំហានក្នុងការ ពង្រឹងវិស័យ
ហិរញ្ញវត្ថុជាតិ ព្រមទាំង នឹងអនុវត្តវិធានការចាំបាច់សំដៅធានាកិច្ច ព្រមព្រៀង
ប្រឆាំងការគេចពន្ធជាមួយបារាំងឲ្យបានពេញលេញគ្រប់គ្រាន់។ រីឯខ្លួនវិញ
ប្រធានាធិបតីបារាំងបានអំពាវនាវឲ្យរដ្ឋាភិបាលប៉ាណាម៉ាចែករំលែក ឲ្យបាន
ឆាប់ៗព័ត៌មានស្តីពីពន្ធដល់មជ្ឈដ្ឋានមន្ត្រីពន្ធប្រទេសនេះដើម្បីបំរើធ្វើ ស៊ើប
អង្គេតរឿងហេតុសំណុំឯកសារប៉ាណាម៉ា។ នាថ្ងៃដដែល កាសែត Der Spiegel
របស់អាល្លឺម៉ង់បានឲ្យដឹងថា៖ បែកឡាំងកំពុងពិនិត្យមើលការលុបចោល
អាទិភាពខាងពន្ធចំពោះបណ្ដាក្រុមហ៊ុនដែលកំពុងធ្វើសកម្មភាពជាមួយបញ្ដា
 ក្រុមហ៊ុនខ្មោចដើម្បីគេចពន្ធ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ