បុណ្យចូលឆ្នាំថ្មីត្រូវបានបង្កើតឡើងនៅរដ្ឋធានី ហាណូយជាលើដំបូង ។

​​​​​​​​​​​​​​​​                   

បុណ្យចូលឆ្នាំថ្មីត្រូវបានបង្កើតឡើងនៅរដ្ឋធានី ហាណូយជាលើដំបូង ។ - ảnh 1

Vovworld-ក្នុងឱកាសរំលឹកខួបលើកទិ៥នៃទិវាវប្បធ​ម៌នៃបណ្តាជនជាតិ
វៀតណាមសកម្មភាពជាច្រើននឹងបានធ្វើឡើងពីថ្ងៃទី១៥ដល់ទី១៩មេសា
ខាងមុខនេះនៅភូមិវប្បធម៌ទេសចរណ៍វៀតណាមនៅទីក្រុងហាណូយនេះ
ជាសកម្មភាព១ក្នុងចំណោមសកម្មភាពដែលរួមចំណែកអភិរក្សនិងពង្រីក
រាល់តំលៃវប្បធម៌ប្រពៃណីរបស់ជនជាតិទាំងឡាយព្រមទាំងផ្សព្វផ្សាយអំពី
ភូមិវប្បធម៌ទេសចរណ៍វៀតណាមទឹកដីនិងវមនុស្សវៀតណាមជាមួយភ្ញៀវ
ទេសចរនៅក្នុងនិងក្រៅប្រទេសទៀតផង។

​​​​​​​​​​​​​​​​​                      

បុណ្យចូលឆ្នាំថ្មីត្រូវបានបង្កើតឡើងនៅរដ្ឋធានី ហាណូយជាលើដំបូង ។ - ảnh 2
រូបថត​VNA

ស្តីពីចំណុចថ្មីក្នុងសកម្មភាពជួយជ្រោមជ្រែងទិវាវប្បធ​ម៌នៃបណ្តាជនជាតិ
វៀតណាមនៅឆ្នាំ២០១៤នេះលោក Lam Van Khang អនុប្រធានគណះគ្រប់
គ្រងភូមិវប្បធម៌ទេសចរណ៍វៀតណាមនិងជាប្រធានគណះចាត់តាំងអោយ
ដឹងថា៖“ ឆ្នាំនេះយើងខ្ញុំនឹងឧទ្ទេសនាមអំពីវ​ប្បធម៌ម្ហូបអាហារពិសេសរបស់
ភាគទាំង៣របស់វៀតណាមគឺភាគខាងជើងភាគកណ្តាលនិងភាគខាងត្បូង។
នៅក្នុងឱកាសនេះជ​នរួមជាតិរបស់ជនជាតិមួយចំនួននឹងឧទ្ទេសនាមជា​មួយ
ទស្សនិកជនអំពីម្ហូបអាហារប្រពៃណីពិសេសរបស់ខ្លួន។  “
ក៍ក្នុងឱកាសនេះដែរក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមសហការ
ជាមួយភូមិវប្បធម៌ទេសចរណ៍វៀតណាមរៀបចំសិក្ខាសាលាស្តីពី៥ឆ្នាំអនុវត្ត
សេចក្តីសំរេចចិត្តរបស់នាយករដ្ឋមន្រ្តីវៀតណាមអំពីទិវាវប្បធ​ម៌នៃបណ្តា
ជនជាតិវៀតណាមព្រមទាំងបុណ្យចូលឆ្នាំថ្មីតាមទំនៀមទំលាប់ជំនឿ​ពុទ្ឋ
សាសនាខ្មែរណាមបូត្រូវបានបង្កើតឡើងនៅរដ្ឋធានីហាណូយជាលើដំបូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ