បុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-ម៉ីយ៉ានម៉ា-ថៃនៅប្រទេសវៀតណាម។

                   

បុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-ម៉ីយ៉ានម៉ា-ថៃនៅប្រទេសវៀតណាម។ - ảnh 1
រូបថត​Internet

     

 VOV-ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-ម៉ីយ៉ានម៉ា-ថៃបានប្រព្រឹត្ត​
ទៅ​នាព្រឹកថ្ងៃទី១២មេសានៅទីក្រុងហូជីមិញ។​ ចូលរួមពិធីបុណ្យនេះមាន
អគ្គកុងស៊ុលនៃប្រទេស​ទាំង​៤រួមជាមួយនិសិត្សកម្ពុជា-ឡាវ-ម៉ីយ៉ានម៉ា-ថៃ
ដែលកំពុងរស់នៅរៀនសូត្រនៅ​ទីក្រុង។ ពិធីបុណ្យបានបង្កើតឡើងវិញ
រាល់ទំនៀមទំលាប់ទទួលបុណ្យតេត​ប្រពៃណីរបស់ប្រជាជននៃប្រទេសទាំង
៤កម្ពុជា-ឡាវ-ម៉ីយ៉ានម៉ា-ថៃ។​ តាមរយៈ​នោះជួយឲ្យប្រជាជនស្គាល់ដល់រាល់
ពិធីការដ៏ពិសិទ្ធិរបស់បណ្ដាជនជាតិ រួម​កំសាន្ត​បទចម្រៀងរបាំពោពេញទៅ
ដោយអត្តសញ្ញាណប្រពៃណីរបស់ប្រជាជន​ប្រទេសជាភាតរៈ។​ ចូលរួមពិធី
បុណ្យ​នេះមិត្ត នុថសុវណ្ណរា និសិត្សកម្ពុជាកំពុងរៀន​នៅ​មហាវិទ្យាល័យ
វេជ្ជសាស្ត្រឧសថទីក្រុងហូជីមិញបានចែករំលែកថា៖

        “ថ្ងៃនេះខ្ញុំបានចូលរួមពិធីបុណ្យដោយអាគ៌ាមិត្តភាពរៀបចំសមរាប់ជន
កម្ពុជា-ឡាវ-ម៉ីយ៉ានម៉ា-ថៃ។ ក្នុងរយៈពេលមួយឆ្នាំម្ដងខ្ញុំសប្បាយណាស់
ពីព្រោះ​ខ្ញុំមិនបានត្រឡប់មកផ្ទះទទួលបុណ្យតេតជាមួយគ្រួសារ។​ ការរៀបចំ​
ដូច្នេះ​ធ្វើឲ្យខ្ញុំរំភើបចិត្តណាស់និងដឹងគុណបណ្ដាបងៗវៀតណាម ដែលបាន
ជួយខ្ញុំធូស្រាល​ការ​នឹកគ្រួសារ”។
         នាថ្ងៃទី១២មេសាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវលោក Nguyen
Manh Hungបានបញ្ជុនសេចក្តីជូនពរឆ្នាំថ្មីរបស់ថ្នាក់ដឹកនាំបក្ស​រដ្ឋរដ្ឋាភិបាលនិង
រដ្ឋសភាវៀតណាមដល់ថ្នាក់ដឹកនាំកំពូលឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ