បុណ្យតេតដាំដើមឈើឆ្នាំ ២០២៤៖ រួមគ្នាការពារបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
(VOVWORLD) - នាថ្ងៃទី ១៥ កុម្ភៈ នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេសបានប្រារព្ធពិធីបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៤។
សកម្មភាពនេះមានគោលបំណងចូលរួមចំណែកក្នុងការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវគម្រោង "ដាំដើមឈើមួយពាន់លានដើម" ពាក់ព័ន្ធនឹងការការពារបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ឆ្នាំនេះ បុណ្យតេតដាំដើមឈើត្រូវបានខេត្ត Phu Tho រៀបចំនៅតំបន់កេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស វិហារ Hung ខេត្ត Phu Tho។ ក្នុងថ្ងៃនេះដែរ បណ្តាស្រុក ទីប្រជុំជនក្នុងខេត្ត Ha Nam បានរួមកម្លាំងគ្នា ឆ្លើយតបនឹងពិធីបុណ្យតេតដាំដើម ឈើ។
ថ្ងៃនេះ នៅតំបន់កេរដំណែលប្រវត្តិសាស្ត្រវប្បធម៌វិហារ Tran - វត្ត Thap គណៈ កម្មាធិការប្រជាជនទីក្រុង Nam Dinh ខេត្ត Nam Dinh បានរៀបចំពិធីបុណ្យតេតដាំដើមឈើ។ ឆ្នាំ ២០២៤ ខេត្ត Nam Dinh ខិតខំដាំដើមឈើជាង ១,១ លានដើម ដាំព្រៃការពារឆ្នេរសមុទ្រ ៩ ហិកតា; ដាំបន្ថែមនិងការស្ដារព្រៃទំហំ ១០០ ហិកតានៅលើដីភក់មាត់សមុទ្រនៃស្រុក Nghia Hung។
នៅឆ្នេរសមុទ្រឃុំ Quang Phu ទីក្រុង Dong Hoi មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Quang Binh បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Dong Hoi រៀបចំពិធីដាំដើមឈើ។ ក្នុងឱកាសនេះ ទីក្រុង Dong Hoi ទាំងមូលបានដាំដើមឈើតាមដងផ្លូវជាង ១.០០០ ដើម និងដាំដើមស្រល់លើផ្ទៃដី១ ហិកតា ដើម្បីការពារការលិចលង់ខ្សាច់ និងទឹកសមុទ្រ៕