"បុណ្យតេតមេត្តាធម៌" នៅស្រុក Quan Hoa ខេត្ត Thanh Hoa

(VOVWORLD) -នាព្រឹកថ្ងៃទី ១២ ខែមករា នៅឃុំ Trung Son ស្រុក Quan Hoa ខេត្ត Thanh Hoa បានប្រព្រឹត្តិទៅកម្មវិធី "បុណ្យតេតមេត្តាធម៌"។
អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu  ជូនអំណោយចំនួន ៣០០ ចំណែកសម្រាប់ពលរដ្ឋនៅឃុំ Trung Thanh ឃុំ Trung Son និង ឃុំThanh Son

ដោយមានទិសស្លោកថានាំបុណ្យតេតដ៏កក់ក្ដៅជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនោះ ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៣ ខែមករា កម្មវិធី "បុណ្យតេតមេត្តាធម៌" រួមមានសកម្មភាពដូចជា៖ ពិធីបើកសម្ពោធអាគារកាកបាទក្រហម កម្មវិធីពិនិត្យសុខភាព ផ្ដល់ថ្នាំសង្កូវដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋនៅឃុំ Trung Son និងជូនអំណោយចំនួន ៣០០ ចំណែកសម្រាប់ពលរដ្ឋនៅឃុំ Trung Thanh ឃុំ Trung Son និង ឃុំThanh Son។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានស្នើឲ្យសហគមន៍ ជាពិសេសគឺសហគ្រាស អង្គការសប្បុរសធម៌នានាបន្តរួមដំណើរជាមួយខេត្ត Thanh Hoa និង Quan Hoa ដើម្បីរួមដៃគ្នាពុះពារលើផលវិបាកដោយសារគ្រោះធម្មជាតិបណ្ដាលឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ