បាតុកម្មដ៏ធំមិនធ្លាប់មាន ទាមទារឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ចុះចេញពីតំណែង
(VOVWORLD) - នាយប់ថ្ងៃទី ៣១ ខែមីនា មនុស្សប្រមាណ ១០ ម៉ឺននាក់បានប្រមូលផ្តុំគ្នាតវ៉ានៅខាងក្រៅទីស្នាក់ការសភាអ៊ីស្រាអែលក្នុងទីក្រុងហ្សេរុយសាឡឹម ដោយទាមទារឱ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងរដ្ឋាភិបាលលាលែងពីតំណែង។ នេះគឺជាបាតុកម្មដ៏ធំបំផុតប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសនេះ ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅតំបន់ហ្គាហ្សា កាលពីខែតុលា ឆ្នាំ ២០២៣។
ថ្ងៃទី ៣១ ខែមីនា គឺជាថ្ងៃដំបូងនៃបាតុកម្មរយៈពេល៤ថ្ងៃនៅទីក្រុងហ្សេរុយសាឡឹម ដើម្បីដាក់សម្ពាធលើនាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយទាមទារឱ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោតសកល និងបង្កើតរដ្ឋាភិបាលថ្មីដែលមានសមត្ថភាពអាចឈានដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយចលនាអ៊ីស្លាមហាម៉ាស។ មេដឹកនាំប្រឆាំងជាច្រើននៅអ៊ីស្រាអែលបានប្រកាសគាំទ្រយុទ្ធនាការតវ៉ានេះ ដោយចាត់ទុកថាជាសកម្មភាពសង្គ្រោះជាតិ។
បាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែលនៅទីក្រុងហ្សេរុយសាឡឹម។ រូបថត៖ The Times of Israel |
បើទោះបីជាមានការគាបសង្កត់ពីក្រុមប្រឆាំងនិងក្រុមបាតុករក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រកាសថា លោកនឹងមិនធ្វើការបោះឆ្នោតសកលក្នុងបរិបទបច្ចុប្បន្ននោះឡើយ។ បើតាមប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល ការរៀបចំការបោះឆ្នោតសកលនៅពេលនេះ គឺមិនសមស្រប ហើយត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ចលនាអ៊ីស្លាមហាម៉ាសប៉ុណ្ណោះ៕