បាតុកម្មនៅទួរគីប្រឆាំងជំទាស់ ទីស្នាក់ការកាសែត Charlie Hebdo របស់បារាំង
(VOVWORLD) - នាថ្ងៃទី ១៣ ខែកញ្ញា មានមនុស្សប្រមាណ ២០០ នាក់នៅទីក្រុងអ៊ីស្តង់ប៊ុលរបស់ទួរគីបានដើរតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មប្រឆាំងជំទាស់នឹងការដែល ទីស្នាក់ការកាសែត Charlie Hebdo របស់បារាំងបានបោះពុម្ភគំនូរសំណើចអំពីលោក Mohammed ព្យាការីមួយរូបរបស់ប្រទេសឥស្លាម។
ក្រុមបាតុករនៅអ៊ីស្តង់ប៊ុល (រូបថត៖ en24.news) |
នៅដើមខែសីហានេះ កាសែត Charlie Hebdo - ធ្លាប់ជាគោលដៅនៃការវាយប្រហាររបស់ខ្មាន់កាំភ្លើងឥស្លាមកាលពីឆ្នាំ២០១៥ បានបោះពុម្ភគំនូរសំណើចអំពីលោក Mohammed ព្យាការី មួយរូបរបស់ប្រទេសឥស្លាម ក្នុងពេលដែលជនជាប់ចោទត្រូវបានឡើងតុលាការដើម្បីធ្វើការកាត់ទោស។
ក្រសួងការបរទេសទូរគីបានរិះគន់ចំពោះសេចក្ដីសម្រេចចិត្តរបស់កសែត Charlie Hebdo ដោយបានអះអាងថា ការបោះពុម្ភគំនូរសំណើចអំពីលោក Mohammed ព្យាការីមួយរូបរបស់ប្រទេសឥស្លាមបានបង្ហាញខ្វះការគោរពចំពោះសាសនារបស់ប្រទេសនេះផងដែរ៕