បាតុកម្មនៅប៊ែលហ្សិកប្រឆាំងជំទាស់គោលនយោបាយរឹតត្បិត

បាតុកម្មនៅប៊ែលហ្សិកប្រឆាំងជំទាស់គោលនយោបាយរឹតត្បិត - ảnh 1
មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំធ្វើបាតុកម្មនៅរាជធានីព្រុចស៊ែល (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៩ កញ្ញា មនុស្សចំនួន៤៥ពាន់នាក់បានធ្វើបាតុកម្មនៅ
រាជធានីព្រុចស៊ែល ប្រទេសប៊ែលហ្សិកដើម្បីប្រឆាំងជំទាស់គោលនយោបាយរឹត
ត្បិត។ចរាចរណ៍នៅមជ្ឈមណ្ឌលក្រុងព្រុចស៊ែលត្រូវរងភាពជាប់គាំង។សេវាកម្ម
ដឹកជញ្ជូនសាធារណៈ នៅរដ្ឋធានីព្រុចស៊ែល ក៏ដូចជាស្ថានភាពចរាចរណ៍នៅខេត្ត
ផ្សេងៗទៀតនៃតំបន់សហគមន៍ប្រើប្រាស់ភាសាបារាំង​ក៏ត្រូវបានជះឥទ្ធិពលយ៉ាង
ធ្ងន់ធ្ងរ។ស្ថាប័នរដ្ឋបាលរដ្ឋនិងសាលារៀនមួយចំនួនត្រូវបិទទ្វារ។នេះជាករណីធ្វើ
បាតុកម្មលើទូទាំងប្រទេសលើកទី៤គិតតាំងពីនាយករដ្ឋមន្រ្តីលោក Charles Michel
ឡើងកាន់អំណាចកាលពីខែតុលាឆ្នាំ២០១៤មក។រាល់បាតុកម្ម នេះគឺសំដៅ
ប្រឆាំងជំទាស់គោលនយោបាយរឹតត្បិតដែលរដ្ឋាភិបាលបាន អនុវត្តន៍ក្នុងរយៈ
ពេល២ឆ្នាំកន្លងមក ក៏ដូចជាប្រឆាំងជំទាស់គំរោងច្បាប់ស្ដីអំពី ការកែទម្រង់ប្រព័ន្ធ
ការងារធ្វើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ