បាតុកម្មប្រឆាំងជំទាស់គោលនយោបាយរឹតត្បិតនៅអ៊ីតាលីនិងអេស្បាញ។

       VOV-នាថ្ងៃទី២៧តុលា ជនរាប់សែននាក់បានហូមករដ្ឋធានីរ៉ូមារបស់អ៊ីតាលី​ដើម្បីធ្វើបាតុកម្មប្រឆាំងជំទាស់ការបង្កើនពន្ធនិងកាត់បន្ថយជំនួយឧបត្ថម្ភ
អំពាវនាវបង្កការងារធ្វើបង្កើនវិនិយោគទៅក្នុងវិស័យអប់រំនិងសុខាភិបាលក៏ដូច
ជារារាំងសិទ្ធិផ្ដាច់មុខរបស់មជ្ឈដ្ឋានអ្នកនយោបាយ។ បណ្ដាបាតុករបានចាត់
ទុកថារដ្ឋាភិបាល​របស់លោក Monti បានអនុម័តលើវិធានការសេដ្ឋកិច្ចរឹតត្បិត
ដែលធ្វើឲ្យទីផ្សារ​ពលករកាន់តែលំបាកនិងបន្ថយប្រសិទ្ធភាពក្នុងវិស័យអប់រំ។

បាតុកម្មប្រឆាំងជំទាស់គោលនយោបាយរឹតត្បិតនៅអ៊ីតាលីនិងអេស្បាញ។ - ảnh 1
ប្រជាជនប្រមាណ៣ពាន់នាក់ក៏បានធ្វើបាតុកម្មតាមផ្លូវនៅរដ្ឋធានី ម៉ាទ្រីស-អេស្បាញ

        នាថ្ងៃដ៏ដែលនៅអេស្បាញ ប្រជាជនប្រមាណ៣ពាន់នាក់ក៏បានធ្វើបាតុកម្ម
​តាមផ្លូវនៅរដ្ឋធានី ម៉ាទ្រីសប្រឆាំងជំទាស់ថវិការរឹតត្បិតសំរាប់ឆ្នាំ២០១៣ដែល​ត្រូវបានរដ្ឋសភានៃប្រទេសនេះអនុម័តនាថ្ងៃទី២៤តុលា។ ដើម្បីទប់ស្កាត់បាន​
បាតុករជ្រុលនិយម កំលាំងសន្តិសុខអេស្បាញបានកសាងរបងថែបដ៏ខ្ពស់ជំវិញ​អាគ៌ារដ្ឋសភាក្នុងពេលដែលកំលាំងការពារសន្តិសុខក៏បានបង្កើនផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ